ទីក្រុងហុងកុង នឹងស៊ីដាច់ទីក្រុងញូវយកក្នុងថានៈជាទីក្រុងមាន​អ្នកមានច្រើនជាងគេ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៩.១០.១៨)

ហុងកុង៖ ទីក្រុងហុងកុង នឹងស៊ីដាច់ទីក្រុងញូវយកក្នុងថានៈជាទីក្រុងដែលមាន​អ្នកមានច្រើនជាង​គេបំផុតលើសកលលោក ។

អ្នកដែលត្រូវចាត់ថ្នាក់ជាអ្នកមាននោះ ​គឺជាអ្នក ដែលមានទ្រព្យសម្បត្តជាកំណត់ គឺ​ ៣០
លានដុល្លាអាមេរិកតាមការសិក្សស្រាវជ្រាវមួយ បានឲ្យដឹងថា ​ចំនួន​អ្នកមានក្នុងទីក្រុងហុងកុង បានកើនឡើងចំនួន ៣១​ភាគរយ កាលពីឆ្នំា ២០១៧ តែក្នុងឆ្នំា ២០១៨ នេះ ចំនួន​អ្នកមាន បានកើនឡើង មួយភាគបីនៃចំនួនកំពូលអ្នកមានកាលពីឆ្នំា ២០១៧ ។ តាមការសិក្សានោះ ​បានឲ្យដឹងទៀតថា ក្នុងឆ្នំា ២០១៨
នេះ ​មានមនុស្សដែលចាត់ថាជាកំពូលអ្នកមាន មានចំនួនប្រមាណជា ១០.០០០ នាក់ ។

ទីក្រុងហុងកុង ដែលធ្លាប់ជាអតីតទឹកដីក្រោមអាណានិគមអង់គ្លេស បច្ចុប្បន្ននេះ ស្ថិតនៅលំដាប់ទី ២
​បន្ទាប់ពីទីក្រុងញីវយក ដោយហុងកុងមានមហាសេដ្ឋីចំនួន ៩៣ រូប ​ឯទីក្រុងញូវយកមានមហាសេដ្ឋី ចំនួន ១០៣ ​រូប ។ ទីក្រុង សឹង្ហបុរី ជាប់ចំណាត់ថ្នាក់ទី ៧ដោយមានមហាសេដ្ឋីចំនួន ៤៤ រូប ។