អគារក្នុងទីក្រុងឌូបៃនិងក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតលើសកលលោក​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (០៩.១០.១៨)

អារ៉ាប់ប៊ីសាអូឌីត៖ អគាដ៏ខ្ពស់ពីរ កំពុងតែប្រកួតប្រជែងគ្នា នៅមជ្ឈឹមបូព៌ា ដើម្បីក្លាយជាអគារដ៏ខ្ពស់បំផុតជាងគេ
លើសកលលោក ។

នៅក្នុងទីក្រុងឌូបៃ របស់ប្រទេសអារ៉ាប់រួម អគារខ្ពស់មួយកន្លែងកំពុងតែចាប់ផ្ត់សាងសង់
ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅមុនពេលការរៀបចំបើកការតាំងពិព័រណ៍អន្តរជាតិនៅឆ្នំា ២០២០ ដែលនឹងចាប់ផ្តើមនៅក្នុងខែ តុលាឆ្នំា នោះ ។ អគារដ៏ខ្ពស់ថ្មីនេះ មានកម្ពស់ ៩២៨ ម៉ែត្រ កាលណាសង់រួចរាល់ នឹងដណ្តើមថានះជាអគារខ្ពស់ជាងគេបំផុត ពីអគារឈ្មោះ បួក ខាលីហ្វា មានកម្ពស់ ៨៣០ ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងឌូបៃដូចគ្នា ។

ប៉ុន្តែ មានអគារដ៏ខ្ពស់មួយទៀតកំពុងតែសាងសង់នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត
ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នំា ២០២០ ដូចអគារនៅក្នុងទីក្រុងឌូបៃ
​ប្រទេសអារ៉ាប់រួមដែរ ។ អគារក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតមានឈ្មោះថា អគារយ៉េដា
នឹងមានកម្ពស់ ខ្ពស់ជាងអគារក្នុងទីក្រុងឌូបៃ ដល់ទៅ ៧២ ម៉ែត្រ ពោលគឺមានកម្ពស់ ដល់ទៅ ១,០០០
ម៉ែត្រ ។