សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនត្រូវយកអធិបតេយ្យរបស់ជាតិទៅប្តូរនឹងជំនួយនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ –ក្នុងខណៈដែលគណៈកម្មាការអឺរ៉ុបគំរាមដកពន្ធអនុគ្រោះពន្ធ (EBA «Everything But Arms») លើទំនិញរបស់កម្ពុជាដែលនាំទៅកាន់អឺរ៉ុបនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែនបានបញ្ជាក់ពីជំហរយ៉ាងរឹងមាំថា កម្ពុជា មិនអាចយក អធិបតេយ្យភាពជាតិ និងសន្តិភាពរបស់របស់កម្ពុជាទៅប្ដូរ នឹងជំនួយនោះបានទេ។

ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតដែលកំពុងបន្តការសិក្សា និងបងប្អូនប្រជាពលរដ្ឋ ក្នុងខណៈដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ឥឡូវចង់អ្នកណាចាត់ការ កម្ពុជាតាមវិធីណាចាត់ចុះ តែ កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន បើកម្ពុជា អនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអីចាំបាច់ធ្វើជាប្រទេសមួយធ្វើអី”។

សម្ដេចតេជោថ្លែងបន្តថា «ខ្ញុំបានទៅនិយាយនៅចំពោះមុខ មហាសន្និបាត អង្គការ សហប្រជាជាតិ ប្រធានបទ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺពេញនិយមហើយ សម្រាប់ ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមានលុយ ទៅលើប្រទេសក្រីក្រ។ ឥឡូវចង់ធ្វើអ្វី ធ្វើទៅ ចង់ឱ្យ បង់ពន្ធ គឺបង់ពន្ធ សូមផ្ដាំឱនក្បាលម្ដងត្រូវជំពាក់ ឱនពីរដង ជំពាក់ពីរដង ឱនបីដងត្រូវជំពាក់ បីដង ឱនមួយជីវិត ខ្មែរអត់ឯករាជ្យបានទេ។ ដូច្នេះត្រូវងើបឈរឡើងដើម្បីការពារ ឯករាជ្យអធិបតេយ្យរបស់ប្រទេស ដើម្បីការពារសន្តិភាព”។

គួរបញ្ជាក់ដែរថា ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា នីតិវិធីនៃការ សម្រេចដក ឬមិនដកប្រព័ន្ ធអនុគ្រោះពន្ធ (EBA) ត្រូវប្រើរយៈពេល៦ខែពីរដង។ ការបញ្ជាក់នេះ គឺធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូត សហភាពអឺរ៉ុប ប្រចាំកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ។ EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធ អនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ គួររម្លឹកថា កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ច ព្រមព្រៀងជា មួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបាន ការអនុគ្រោះពន្ធ។ «នៅពេល ដែលគណៈកម្មការ ចាប់ផ្តើមសម្រេចនីតីវិធីនៃការដកបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះ ពន្ធដែលនីតិវិធីនេះ ត្រូវចាប់ផ្តើមជាមួយ ប្រព័ន្ធនៃ ការត្រួតពិនិត្យផ្លូវការ ដែលមានរយៈពេល៦ខែ។ នេះជាខ្លឹមសារពន្យល់របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅក្នុង សេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា បន្ទាប់មក វានឹងមានរយៈពេល៦ខែទៀត ដើម្បីសរសេររបាយការណ៍ ស្តីពីការប្រមូលព័ត៌មាន និងបញ្ចប់របាយការណ៍ដោយមានសេចក្តីសម្រច ពីគណៈកម្មការមួយ ផ្សេងទៀត ថាត្រូវដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធបណ្តោះ អាសន្ននោះ៕

ដោយ ជឹមណារី