ឯកឧត្តម លី វាន់ហុង និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយចាស់ៗ ប្រមាណ៦០៥នាក់ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ —

ឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ អមដំណើរដោយឯកឧត្តម ឡុង សេង ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល និង ហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ព្រមទាំងសហការី អញ្ជើញជួបសំណេះសំណាលជាមួយលោកយាយ លោកតា ដែលមានអាយុចាប់ពី៧០ឆ្នាំឡើង ប្រមាណ ៦០៥នាក់ និងជូនថវិកាសម្រាប់បុណ្យភ្ជុំបិណ្ឌ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨។

រូបថត៖ ហ៊ុន យុទ្ធគុណ