សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP តូក្យូ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ (Hiroyuki Ishige)ប្រធាន និងជានាយកប្រតិបត្តិការអង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន (JETRO) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ខណៈសម្តេចដឹក នាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

រូបថត÷ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា