ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាគម្រោងអភិវឌ្ឍន៍តំបន់មីណាតូ មីរ៉ាយ នៃទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ក្នុងខណៈដឹកនាំ គណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាគម្រោងអភិវឌ្ឍន៍តំបន់ មីណាតូ មីរ៉ាយ (Minato Mirai)ពីលើ Landmark Tower កម្ពស់២០០ម៉ែត្រ នៃសណ្ឋាគារឡែនម៉ាក ក្នុងទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។

ទីក្រុងយ៉ូកូហាម៉ាដែលមានផ្ទៃក្រឡាប្រមាណ ៤៣៥.២៩គីឡូម៉ែត្រការ៉េ ដែលសព្វថ្ងៃនេះគឺកំពុងរីកលូតលាស់យ៉ាង លឿន ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ៣.៧៣ លាននាក់។ សម្រាប់ទីក្រុងនេះ ក្នុង១ថ្ងៃៗគឺមានប្រជាពលរដ្ឋ មកធ្វើការ នៅទីនេះប្រមាណ ១០៥. ០០០នាក់ និងមានទេសចរណ៍មកកម្សាន្តប្រមាណ ៧៩ លាននាក់ក្នុងមួយឆ្នាំៗ។ នៅលើ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសជប៉ុនបាននាំចូលទៅកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១១ មានទំហំ ៣០៧.៦៩លានដុល្លារអាម៉េរិក, ឆ្នាំ២០១២ មានទំហំ៦០២.៧៤ លានដុល្លារ និងនៅ៦ខែ ដើមឆ្នាំ២០១៣ មានទំហំ ៨៥.១៧លានដុល្លារអាម៉េរិក។ ជាមួយគ្នា នេះការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១១ មានទំហំ២០៤.៨៧ លានដុល្លារ ឆ្នាំ២០១២ មានទំហំ១៩៧.៧លានដុល្លារ និង៦ខែដើមឆ្នាំ២០១៣ មានទំហំ ១២៩.៧០លាន ដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ប្រទេសជប៉ុនបានផ្តល់ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅចំនួន៣.៥៥៥ មុខទំនិញ និងការលើកលែងពន្ធគយ និងកូតាចំនួន៨.៨៥៩មុខ ក្នុងនោះទំនិញកសិកម្មនិងនេសាទ១.៩៨៣មុខ ទំនិញឧស្សាហកម្មមាន៦.៩៦៦មុខ ក្នុងនោះលើកលែងតែផលិតផលស្ករ អង្ករ ផលិតផលត្រីមួយចំនួន ម្សៅ និងផលិតផលស្បែកខ្លះ។ ទន្ទឹមនេះ ប្រទេស ជប៉ុនបានធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះឆ្នាំ២០១១ មានទំហំ ១២០លានដុល្លារ អាម៉េរិក ឆ្នាំ២០១២ មានទំហំ ២១២.៣៣លានដុល្លារ និង៩ខែដើមឆ្នាំ២០១៣ មានទំហំ ២០.៩២លានដុល្លារ វិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ ការសាងសង់ផ្សារទំនើប និងការកែច្នៃឈើ។ ចំពោះការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឡើងវិញ ប្រទេសជប៉ុនបានរួមចំណែកដល់ការ ផ្តល់ជំនួយឥតសំណងដ៏ធំធេងគេបំផុត ក្នុងការរួមចំណែកកសាងប្រទេស កម្ពុជាឡើងវិញ ក្នុងនោះក្នុងឆ្នាំ ២០១២-២០១៣ ប្រទេស ជប៉ុនបានផ្តល់នូវជំនួយឥតសំណងមានទឹកប្រាក់១១២.៤លាន ដុល្លាអាម៉េរិក សម្រាប់បម្រើ ដល់ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល គ្រោះមហន្តរាយដោយទឹកជំនន់ រោងចក្រវារី អគ្គិសនីខ្នាតតូច អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងកម្មវិធីបោសសម្អាតគ្រាប់មីន។ នៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជិតស្និត ភាគីទាំងពីរកម្ពុជា ជប៉ុន បានចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងសំខាន់ជាច្រើន ក្នុងនោះកិច្ចព្រមព្រៀង ស្តីពី សហប្រតិបត្តិការ បច្ចេកទេស ចុះហត្ថលេខាក្នុងឆ្នាំ២០០៣ កិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារ វិនិយោគ ចុះហត្ថលេខាក្នុងឆ្នាំ២០០៧ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុង ក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព អង្គការសប្រជា ជាតិ ចុះហត្ថលេខាក្នុងឆ្នាំ២០១៣។

ចំណែកអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថែទាំសុខភាព ចុះហត្ថលេខាក្នុងឆ្នាំ២០១៣ ជាមួយ គ្នានេះនៅ ក្នុងដំណើរទស្សនកិច្ចការ ងារផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ប្រទេសជប៉ុន កាលពីខែធ្នូឆ្នាំ២០១៣ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និង អនុស្សារណៈសំខាន់ៗចំនួន៤ ក្នុងនោះទី១. លិខិតប្តូរសារស្តីពី គម្រោង កែលម្អផ្លូវជាតិលេខ១ ទី២. លិខិត ប្តូរសារស្តីពីគម្រោងការធ្វើឱ្យប្រសើរឡើង នូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ទី៣.លិខិតប្តូរសារស្តីពី គម្រោងកែលម្អសម្ភារ សម្រាប់ការជួសជុលស្ពានហាល ខាងលិច នៃប្រាសាទអង្គរវត្ត និងទី៤. អនុស្សរណៈស្តីពី ការ ផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធារវាង ក្រសួង ការពារជាតិជប៉ុន និងក្រសួងការពារជាតិ នៃព្រះរាជាណា ចក្រកម្ពុជា ពិសេសការ តម្លើងទំនាក់ទំនងនៃប្រទេស ទាំងពីរក្នុងភាពជាដៃគូយុទ្ធសាស្រ្ត៕

ដោយ ជឹម ណារី