សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅកំពង់ផែកុងតឺន័រ យូកូហាម៉ា (Yokohama) នៃទីក្រុងតូក្យូ

AKP យូកូហាម៉ា ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅកំពង់ផែកុងតឺន័រ យូកូហាម៉ា (Yokohama) នៃទីក្រុងតូក្យូ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅប្រទេសជប៉ុន។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា