សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជា ចាកចេញពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ដើម្បីអញ្ជើញ ទៅ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យួ ប្រទេសជប៉ុន ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

អញ្ជើញជូនដំណើរសម្តេចនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៅឯព្រលានយន្តអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

រូបថត៖ ជឹម ណារី