ប្រទេសប៉ាគីស្ថានប្រាប់អង្គការក្រៅរដ្ឋាភិបាលចំនួន ១៨ ឲ្យចាកចេញពីប្រទេស​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ​ស៊ីអិនអិន (០៥.១០.១៨)

ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថាន បានបញ្ជាឲ្យអង្គការក្រៅរដ្ឋាភិបាលចំនួន ១៨ បិតប្រតិបត្តិការ
និងចាកចេញពីប្រទេសប៉ាគីស្ថាន ។

យោងតាមសម្តីរបស់បុគ្គលិកអង្គការ អាក់សិនអេដ (ActionAid)បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា ការបញ្ជាឲ្យអង្គការក្រៅរដ្ឋាភិបាលចាកចេញនេះគឺជាវិធានការថ្មីបំផុតរបស់រដ្ឋាភិបាលប្រទេសប៉ាគីស្ថាន
ប្រឆំាងអង្គកាតដែលទទួលហិរញ្ញប្រទានពីបរទេស ។​

បុគ្គលិកអង្គការ អាក់សិនអេដ បានបញ្ជាក់ទៀតថាភាគច្រើននៃអង្គការដែលត្រូវបានបញ្ជាឲ្យចាកចេញនោះ គឺធ្វើប្រតិបត្តិការនៅក្នុងវិស័យ សិទ្ធិមនុស្សហើយរដ្ឋាភិបាល បានចោទប្រកាន់អង្គការក្រៅរដ្ឋាភិបាលមួយថា
បានអនុវត្តនយោបាយប្រឆំាងនឹងរដ្ឋាភិបាលប៉ាគីស្ថាន ។

អង្គការ អាក់សិនអេដ បាននិយាយថា ​អង្គការក្រៅរដ្ឋាភិបាលទំាង ១៨ នោះ
បានទទួលការជូនដំណឹងពីក្រសួងមហាផ្ទៃ ឲ្យចាកចេញ ដោយគ្មានការផ្តល់នូវហេតុផល អ្វីឡើយ ។​