ប្រសាសន៍សំខាន់ៗសម្តេចតេជោហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា

ប្រសាសន៍សំខាន់ៗសម្តេចតេជោហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងមហាផ្ទៃបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីចំនួនពីរ ដែលគ្រោងបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។

-សម្តេចតេជោ បានថ្លែងថា ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ កម្មការិនីក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅឆ្នាំ២០១៩ គឺមិនទាបជាង១៨០ដុល្លារនោះឡើយ។