ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា ជំនួសឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណភាព

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ​កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពលោក ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអនុម័ត​​​កំណត់យក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០នា​ទី​ព្រឹក ​ដើម្បីបើកសម័យ​ប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤។  
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា សម័យ​ប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤នេះ ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងបោះឆ្នោតជ្រើស រើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤ ជំនួសលោក នៃ ប៉េណា ដែលបានទទួលមរណ ភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨មកនេះ៕

ដោយ ប៉ាល់ សុង