ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តស្វាយដង្គុំ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីក្រោមឱវាទ និង ក្រុមគ្រួសារ អញ្ជើញចូលរួម កាន់បិណ្ឌវេនទី១១ នៅវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

រូបថត៖ ខឹម សុវណ្ណារ៉ា