ទាហាន៧នាក់ស្លាប់ក្នុងការវាយប្រហារក្នុងប្រទេសតួកគីភាគអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៨ — ទាហានតួកគី៧នាក់បានស្លាប់ ពីរនាក់ទៀតរបួសនៅក្នុងការវាយប្រហារភេរវកម្មមួយក្នុងខេត្ត Batman នៅភាគអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍ ។

ការិយាល័យរបស់អភិបាលខេត្ត Batman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់បែក បង្កប់នៅតាមផ្លូវមួយ ដែលដាក់ដោយសមាជិកគណបក្សពលករឃឺដ ( PKK ) បានផ្ទុះនៅពេលដែល រថយន្តយោធាពាសដែកមួយគ្រឿងបានឆ្លងកាត់នៅក្នុងតំបន់ជនបទនៃស្រុក Gercus ។

កងកម្លាំងសន្តិសុខក្នុងស្រុកបានបើកការវាយឆ្មក់មួយ ដើម្បីចាប់កងជីវពល PKK បន្ទាប់ពីការវាយ ប្រហារនេះ ។ PKK ត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មមួយដោយប្រទេសតួកគី, ស.រ.អា និងសភាពអឺរ៉ុប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)