ឥណ្ឌា និងរុស្ស៊ីធ្វើកិច្ចចរចាគ្នាដើម្បីផ្តោតជាសំខាន់ទៅលើ ផ្នែកថាមពល និងដែនអាកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ពូទីន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — មេដឹកនាំឥណ្ឌា និងរុស្ស៊ីនឹងធ្វើកិច្ចពិគ្រោះយោបល់គ្នាយ៉ាងទូលាយ​នៅក្នុងកិច្ចសហប្រតិ​បត្តិការគ្នាឱ្យកាន់តែប្រសើរឡើង​នៅក្នុងផ្នែកថាមពល និងដែនអាកាស ក្រៅពីការតភ្ជាប់ដែល​បានចរចាគ្នាជាច្រើនកន្លងមកនោះ អំពីកិច្ចព្រមព្រៀងប្រព័ន្ធការពារមីស៊ីល S-400 ដែលមាន​តម្លៃ​ប្រមាណ​៥ប៊ីលានដុល្លារ អាមេរិក។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​បានគ្រោងទៅដល់រដ្ឋធានីឥណ្ឌានៅល្ងាចថ្ងៃ​ព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការចំនួនពីរថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលទ្វេភាគី​លើកទី១៩ ដ៏សំខាន់មួយ ដែលបានចាប់ផ្តើមធ្វើឡើងកាលពីឆ្នាំ២០០០មក។

នៅថ្ងៃសុក្រនេះ បន្ទាប់ពីគណៈប្រតិភូចរចាធម្មតាភាគីទាំងពីរ​បានគ្រោងនឹងចុះ​ហត្ថលេខាក្នុងការកំណត់យកសំណុំកតិការសញ្ញាសំខាន់ៗ ដោយរួមទាំង​យន្តការនៃកិច្ច​សហប្រតិបត្តិការដែនអាកាសថ្មីមួយ​ដែលបានប្រមូលផ្តុំនូវសន្ទុះបន្ទាប់ពីនាយករដ្ឋមន្រ្តី​ឥណ្ឌា បានប្រកាសថា ឥណ្ឌានឹងបញ្ជូនបុរសម្នាក់ទៅកាន់ឋានព្រះចន្ទនៅដំណាច់ឆ្នាំ២០២២។

ក្រៅពីផ្នែកការពារ និងដែនអាកាសនោះ ផ្នែកថាមពល គឺជាផ្នែកជួរមុខបន្ទាប់មួយ​សម្រាប់កិច្ចសហ-ប្រតិបត្តិការ​ឥណ្ឌា-រុស្ស៊ី សូម្បីតែប្រទេសឥណ្ឌា​ គឺត្រូវបានរៀនសូត្រ​ដើម្បីបង្កើនឱ្យបានកាន់តែច្រើនថែមទៀតនូវការវិនិយោគរបស់ខ្លួន​នៅក្នុងផ្នែកថាមពលរបស់រុស្ស៊ី ហើយការងើបឡើងរបស់រុស្ស៊ីធ្វើជាអ្នកផ្គត់ផ្គង់ឧស្ម័ន​ដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌាផងដែរ។ នៅក្នុងឆ្នាំ​២០១៧ ការនាំចូលថាមពលពីប្រទេសរុស្ស៊ីបានកើនឡើងដល់ទៅដប់ដង។

សាជីវកម្មប្រេង និងឧស្ម័នធម្មជាតិរបស់ឥណ្ឌា(ONGC) Vides (អន្តរជាតិ) ដែលត្រូវបានទទួលភារកិច្ច​សម្រាប់ការនាំចេញក្រៅប្រទេសនូវប្រេង និងឧស្ម័នធម្មជាតិនោះ គឺកំពុងតែប្រកួតប្រជែងនៅភាគខាងកើតបំផុតរបស់ប្រទេសរុស្ស៊ី។ ដើម្បីធ្វើឱ្យខ្លួនកាន់តែ​ងាយស្រួលសម្រាប់ការធ្វើជំនួញ បច្ចុប្បន្ននេះប្រទេស រុស្ស៊ីបានណែនាំពីទិដ្ឋាការ​ស្វ័យប្រវត្តិមួយ(E-visa) សម្រាប់បណ្តាអ្នកធ្វើទស្សនកិច្ចទៅទស្សនានៅតំបន់នោះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )