ប្រទេសចិនមើលឃើញពីទេសចរណ៍ក្នុងស្រុកកើនឡើង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ — ក្រសួងវប្បធម៌ និងទេសចរណ៍(MCT)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សរុបភ្ញៀវ​ទេសចរក្នុងស្រុកប្រមាណ៥០២លាននាក់ ត្រូវបានគេទទួលស្វាគមន៍នៅទូទាំងប្រទេស​ចិន​ក្នុងអំឡុងពេល​៤ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកបុណ្យជាតិ​ ដែលកើនឡើង ៨.៨ភាគរយ​ពីមួយឆ្នាំទៅឆ្នាំ។

តាមក្រសួងបានឱ្យដឹងថា ក្រសួងទេសចរណ៍របស់ប្រទេស​នេះ​បានប្រមូលចំណូល​ប្រមាណ ៤១៦.៩​ប៊ីលានយ៉ាន់ (ស្មើនឹងប្រមាណ៦០.៦ដុល្លារអាមេរិក) ក្នុងរយៈពេល៤ថ្ងៃ ដោយ​កើនឡើង ៨.១២ភាគរយចាប់ពីដើមឆ្នាំនេះ។

MCT បាននិយាយថា ជាមួយនឹងចំនួនភ្ញៀវទេសចរនៅក្នុងការចាប់អារម្មណ៍ទៅនឹង​កន្លែងសួនកម្សាន្តនានាជាច្រើននោះ ពួកអាជ្ញាធរ​ត្រូវបានចាត់វិធានការណ៍នានា ដោយរួម​មាន​ទាំង​ការត្រួតពិនិត្យចរាចរជាប្រចាំ ដើម្បីពង្រឹងបទបញ្ជា និងសុវត្ថិភាព។​

ថ្ងៃឈប់សម្រាកបុណ្យជាតិនេះ គឺជាថ្ងៃឈប់សម្រាក់មួយ នៅក្នុងចំណោមថ្ងៃឈប់​សម្រាក​ជា សាធារណៈដ៏ធំមួយរបស់ប្រទេសចិន​ ដែលកាលពីពេលថ្មីៗនេះ ដោយចាប់ផ្តើម​ពី​ថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា​នាឆ្នាំនេះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )