សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងមហាផ្ទៃបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីចំនួនពីរ ដែលគ្រោងបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី

វិទ្យុជាតិកម្ពុជា:​ ដោយ​ លោក​ ជាង​ យ៉ារ៉េត:​

ថ្លែងពីលើវេទិកាអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា នាព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានបញ្ជាក់ថា ការប្រកាសឲ្យបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារតែដំណឹងសិក្សានេះត្រូវបានបែកខ្ជែក។ ជាពិសេសមានមន្ត្រីមួយចំនួនបានរត់ការដើម្បីសុំតំណែងសម្រាប់ខេត្តថ្មី ដែលមិនទាន់បានបង្កើតផងនោះ។