ឯកឧត្តម ស្វាយ សំអ៊ាង នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តចំនួនបី ក្នុងខេត្តមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេន១០ និងបាននាំយកនូវចង្ហាន់ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៅប្រគេនព្រះសង្ឃនៅវត្តចំនួន០៣ ជាមួយពុទ្ធបរិស័ទ គឺវត្តអូររាំង វត្តរត្តនមនោសិទ្ធារាម​ (ហៅវត្តកែវសីមា) វត្តរស្មីសាមគ្គីមុនីខេត្តារាម (ហៅវត្ត​ត្រពាំងផ្អេរ) ក្នុងខេត្តមណ្ឌលគិរី ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨៕

ដោយ ចាន់បុត្រ