កូរ៉េទាំងពីរនឹងពិភាក្សាគ្នាពីការអនុវត្តនៃកិច្ចព្រមព្រៀងជំនួបកំពូល

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — ការចង្អុលបង្ហាញរបស់ទីក្រុងសេអ៊ូលអំពីកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា កូរ៉េខាងត្បូង និងខាងជើង​បានគ្រោងនឹងពិភាក្សាគ្នាពីមធ្យោបាយនានា ដើម្បីអនុវត្តកិច្ចព្រម​ព្រៀង​ដែលបានអនុម័តនៅឯកិច្ចប្រជុំកាលពីចុងខែកន្លងទៅនេះ រវាងមេដឹកនាំរបស់ពួកគេ​ដោយមានរួមទាំងដំណើរទស្សនកិច្ចមួយដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ ទៅកាន់កូរ៉េខាងត្បូងផងដែរ។

រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិលោក Cho Myoung-day បាននិយាយនៅក្នុងកិច្ច​ប្រជុំ​ជាប្រចាំឆ្នាំមួយស្តីអំពីការបរទេសកូរ៉េទាំងពីរនៅទីក្រុងសេអ៊ូលថា ខ្ញុំគ្រោងនឹងពិភាក្សាគ្នា​ពី​មធ្យោបាយនានា​ ដើម្បី អនុវត្តសេចក្តីប្រកាសរួមគ្នាទីក្រុងព្យុងយ៉ាង​ជាមួយពួកអាជ្ញាធរកូរ៉េ​ខាង​ជើង នៅពេលដែលខ្ញុំធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនាថ្ងៃស្អែកនេះ។

លោក Cho គ្រោងនឹងចេញដំណើរទស្សនកិច្ចចំនួនបីថ្ងៃមួយ ទៅកាន់ប្រទេសកូរ៉េ​ខាជើង​នៅថ្ងៃព្រហស្បតិ៍នេះ ដោយរួមដំណើរជាមួយមនុស្សចំនួន១៥០នាក់ផ្សេងទៀត ដើម្បី​ធ្វើជាផ្នែកមួយ​នៅក្នុងព្រឹត្តិការណ៍រួមគ្នាមួយ ​ដែលមានបំណងក្នុងការរំលឹកនៃកិច្ចប្រជុំកំពូល​អន្តរកូរ៉េឆ្នាំ២០០៧ រវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Roh Moo-hyun និងអតីត​មេដឹក​នាំកូរ៉េខាងជើងលោក គីម ជុង-អ៊ីល។ កិច្ចប្រជុំរវាងលោក រ៉ូ និងលោក គីម គឺបានធ្វើ​ឡើង​តែពីរលើកប៉ុណ្ណោះរវាងប្រទេសទាំងពីរ។

វានឹងធ្វើជាដំណើរទស្សនកិច្ចជាលើកទី២របស់លោក​ ចូ ទៅកាន់ប្រទេសកុម្មុយនីស្ត​មួយនេះ នៅក្នុងពេលមិនដល់ជាងមួយខែផង បន្ទាប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់​រដ្ឋធានីកូរ៉េខាងជើង​កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ សម្រាប់កិច្ចប្រជុំ​កំពូល​អន្តរកូរ៉េលើកទី៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន និងលោក គីម ជុង-អ៊ុន​។

លោក ចូ បានប្រាប់កិច្ចប្រជុំថា មេដឹកនាំកូរ៉េខាងជើងគួរនឹងធ្វើទស្សនកិច្ច​នៅក្រុង​សេអ៊ូល សម្រាប់ជាលើកដំបូងមួយ ចាប់តាំងពីការបែកបាក់នៃប្រទេសជាតិមកនោះ​ហើយ​សន្តិភាពនឹងក្លាយជាមានជំនឿទុកចិត្ត និង​ជាធម្មជាតិបន្ថែមទៀត(រវាងកូរ៉េទាំងពីរ) ព្រមទាំង​នឹងក្លាយជាកម្លាំងកាន់តែខ្លាំង៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )