ចិននិយាយថា អាមេរិកស្នើសុំពន្យារពេលកិច្ចពិគ្រោះយោបល់ខាងការទូត និងសន្តិសុខ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — ប្រទេសចិនបានរំលឹកឡើងវិញកាលពីថ្ងៃពុធថា វានោះគឺជាអាមេរិក​ដែលត្រូវបានស្នើ​សុំផ្អាក​សម្រាប់ជុំទី២ នៃកិច្ចពិគ្រោះយោបល់ខាងការទូត និងសន្តិសុខ ដែលជំនួសទៅជុំលើក​ក្រោយផ្សេងទៀត។​

លោកស្រី ហ៊ូ ឈុនយីង ​ស្រ្តីអ្នកនាំពាក្យមួយរូប​សម្រាប់ក្រសួងការបរទេសចិន បាន​បដិសេធ​កាលពីពេលថ្មីៗនេះថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា មន្រ្តីអាមេរិកមួយរូប​បានអះអាងថា ប្រទេសចិនបានស្នើសុំផ្អាកកិច្ចពិគ្រោះយោបល់នេះ។​ លោកស្រីបាននិយាយ​ថា ការផ្សព្វផ្សាយបែបនេះ គឺវាផ្ទុយនឹងការពិត។

លោកស្រី ហ៊ូ បាននិយាយទៀតថា ការប្រឈម​គឺដោយសារអាមេរិកកាលពីពេល​ថ្មីៗ​នេះ បានធ្វើសំណើរមួយទៅកាន់ប្រទេសចិន​ដែលថា ខ្លួនសង្ឃឹមថា ​នឹងត្រូវពន្យារពេល។ លោក​ស្រី​និយាយថា យើងបានទាមទារដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ឱ្យបញ្ឈប់ប្រឌិត និង​ផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះ។

កាលពីថ្ងៃអង្គារ លោកស្រីបាននិយាយថា ប្រទេសចិន និងអាមេរិក​បានព្រមព្រៀងគ្នា​ជាគោលការណ៍ពីមុនមកថា នឹងធ្វើកិច្ចពិគ្រោះយោបល់​នៅពាក់កណ្តាលខែតុលា​ខាងមុខនេះ ខណៈដែលកាលពីពេលថ្មីៗនេះ អាមេរិកបានស្នើសុំផ្អាកទៅវិញនោះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )