ចិនចេញការព្រមានពណ៌ខៀវសម្រាប់ព្យុះទីហ្វុងកងរី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ — កន្លែងសង្កេតមើលថ្នាក់ជាតិរបស់ប្រទេសចិនកាលពីថ្ងៃពុធ បានចេញការព្រមានពណ៌ខៀវមួយ សម្រាប់ព្យុះទីហ្វុងកងរី ( Kong rey ) ដែលគេរំពឹងថា នឹងនាំមកនូវខ្យល់និងភ្លៀងយ៉ាងខ្លាំង នៅក្នុងតំបន់ភាគ ខាងកើត ។

មជ្ឈមណ្ឌលឧតុនិយមជាតិ ( NMC ) បាននិយាយថា ព្យុះទីហ្វុងកងរី ជាព្យុះទីហ្វុងទី២៥ នៅឆ្នាំនេះ បានស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកចម្ងាយប្រហែល៥៧០គីឡូម៉ែត្រ ភាគអាគ្នេយ៍ណាហា , អូគីណាវ៉ា របស់ជប៉ុន គិតមកដល់ម៉ោង៥ល្ងាចថ្ងៃពុធ ។ NMC បាននិយាយថា វានឹងបន្តទៅកាន់ភាគពាយ័ព្យ ក្នុងល្បឿនអតិបរមា ២០ គីឡូម៉ែត្រ ក្នុងមួយ ម៉ោង ហើយទំនងជារលោះបន្តិចម្តងៗ នៅពេលដែលវាចូលមកជិតសមុទ្រចិនខាងកើត។

តំបន់នានាដែលរួមមាន Fujiang , Zhejiang ។ និងតែវ៉ាន់នឹងមានការវាយប្រហារដោយខ្យល់ខ្លាំងនៅថ្ងៃពុធនិងព្រហស្បតិ៍ នៅក្រោមឥទ្ធិពលនៃព្យុះទីហ្វុងកងរី និងខ្យល់ត្រជាក់ ។ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុ៤ពណ៌ សម្រាប់អាកាសធាតុដែលធ្ងន់ធ្ងរដោយពណ៌ ក្រហមធ្ងន់ធ្ងរបំផុតបន្ទាប់មកពណ៌ទឹកក្រូច , លឿន និងខៀវ ។ NMC បានណែនាំឱ្យពួកអ្នកស្រុកស្ថិតនៅក្នុងផ្ទះ ហើយទូកត្រូវត្រឡប់មកកំពង់ផែវិញ ព្រមទាំង បានព្រមានពីទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ភ្នំ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)