ការវិនិយោគ​របស់អាម៉េរិក​នៅ​កម្ពុជា មាន​ទឹកប្រាក់សរុបប្រមាណ ១,១​ប៊ី​លាន​ដុល្លារ​អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ –យោងតាមការកត់ត្រារបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានបញ្ជាក់​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៨ ការវិនិយោគ​របស់​ក្រុមហ៊ុន សហរដ្ឋអាមេរិក​នៅ​កម្ពុជា មាន​ចំនួន​៥២    ​គម្រោ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​១,១​ប៊ី​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​ការវិនិ យោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មាន​ប្រមាណ ២៧៤​លាន​ដុល្លារ​អាម៉េរិក​។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានឱ្យដឹងកាលពីថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​​ទី៣ ខែតុលា ឆ្នាំ២០១៨ នៅ ក្រោយជំនួបពិភក្សាការងាររបស់ ឯកឧត្ដម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ មន្ត្រី និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា  ជាមួយ​ប្រតិភូ​ក្រុ​​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ​ ឯកឧត្ដម ម៉ៃ​ឃើ​ល មី​ខា​ឡិក (Michael Michalak) អនុប្រធាន​ក្រុមប្រឹក្សា និង​ជា​នាយក​គ្រប់គ្រង​ថ្នាក់​តំបន់ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​ធំៗ របស់​សហរដ្ឋអាមេរិក សរុប ប្រមាណ ៣០​នាក់​។

នៅក្នុងជំនួបនោះ ឯកឧត្ដម សុខ ចិន្តា​សោភា បាន​សម្ដែង​នូវ​សេចក្តីសោមនស្ស​រីក រាយ និង​ស្វាគមន៍​យ៉ា​កក់ក្តៅចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​នា​ឱកាស​នេះ ដែល​មាន​គោលបំណង​ជំរុញ​ទំនាក់ទំនង​អាជីវកម្ម រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​សហរដ្ឋអាមេរិក ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ក៏ដូចជា​ឈ្វេង​យល់​បន្ថែម​ពី​កាលានុវត្តភាព សក្ដានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ ឯឧត្ដម​រដ្ឋមន្ត្រី​ប្រតិភូ បាន​ជម្រាប​ជូន​គណៈប្រតិភូពី​គោលនយោ បាយ​គាំទ្រ​នានា ដែល​រារដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​យ៉ាង​ប៉ិនប្រសប់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​ក្នុង​ទិសដៅ​លើកទឹកចិត្ត និង​ពង្រឹង​នូវ​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​គ្រប់​រូប ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា រួម បញ្ចូល​ទាំង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការជំរុញ កែប្រែ និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សា ហកម្ម​អតិពលកម្ម ឈាន​ទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។

ឯកឧត្ដម ម៉ៃ​ឃើ​ល មី​ខា​ឡិក បាន​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍    ​របស់​​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ហើយ​បាន​ទទួល​ស្គាល់ និង​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដឹកនាំ​ប្រទេស​ឱ្យមាន​ការរីកចម្រើន ូតលាស់​យ៉ាង​ឆាប់​រហ័ស​។ ឯកឧត្ដមក៏​បាន​ជម្រាប​ជូន​អង្គប្រជុំ ពី​សាវតារ​របស់​ក្រុមប្រឹក្សា​ធុរកិច្ចសហរដ្ឋអាមេ រិក​-​អាស៊ា ថា​ជា​ស្ថាប័ន​ពិគ្រោះ​យោបល់ ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម របស់​សហ រដ្ឋអា​ម៉េ​រិក ដែល​មាន​ប្រតិបត្តិការ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​បាន​ដើរ​តួនាទី​ចម្បង ក្នុង​ការលើកម្ព​​ស់​ទំ​នាក់​ទំនង​ធុរកិច្ច និង​វិនិយោគ ដោយ​បាន​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក រវាង​សរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​។ បច្ចុប្បន្នក្រុមប្រឹក្សា​មាន ការិយាល័​ចំនួន ៦ នៅក្នុង​បណ្តា​ទីក្រុង​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន រួមមាន​ទីក្រុង​បាង កក, ហាណូ, ហ្សា​ការតា, គូ​ឡា​ឡាំ​ពួ, ម៉ានីល, និង​សិង្ហ​បុរី​។

ឯកឧត្ដម ​ប្រធាន​គណៈប្រតិភូ បាន​បន្ថែមថា តាម​រយៈ​កិច្ចពិភាក្សា​នា​ថ្ងៃនេះ ឯកឧត្ដម​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពី​រកម្ពុជា​-​សហរដ្ឋអាមេរិក នឹង​ឈាន​ទៅ​មុខ​មួយកម្រិត​ទៀត ជាក់​ជាមិនខាន​៕

ដោយ ជឹម ណារី