មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)អបអរសាទរកម្ពុជាដែលសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ចគួរឱ្យ កត់សម្គាល់

AKP ភ្នំពេញ ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ –ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានអបអរសាទររាជរដ្ឋាភិបាល ម្ពុជា ដែលសម្រេចបានវឌ្ឍនភាពកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងកំណែទម្រង់សំខាន់​​ ​​នារយៈពេលកន្លងមក។ កំណើនប្រាក់ចំណូលបានកើនឡើងជាងប្រទេសមួយចំនួនក្នុងតំបន់ ភាពក្រីក្របានធ្លាក់ចុះ ហើយសេដ្ឋកិច្ចបានចាប់ផ្ដើមធ្វើពិពិធកម្មជាបន្តបន្ទាប់នោះ

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ៣ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពី ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសក កម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោឧត្ដម Jarkko Turunen ចូលជួបរាយការណ៍ជូនពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំ២០១៨ និងទស្សនវិស័យក្នុង រយៈពេលមធ្យម។កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងអាត្រា ៧,ភាគរយ ដែលគាំទ្រជាចម្បងដោយតម្រូវការខាងក្រៅ និងគោលនយោ បាយសារពើពន្ធវិត្ថារកម្ម ខណៈដែលអតិផរណាបន្តមានកម្រិតទាបក្នុងរង្វង់ ២,ភាគរយ។ ទុនបម្រុងអន្តរជាតិត្រូវបានរំពឹងថា បន្តកើនឡើងដល់ ៩,៦ប៊ីលានដុល្លារអាម៉េរិកនៅចុ​​ឆ្នាំ២០១៨ ដែលធានាការទូទាត់ការនាំចូលនាឆ្នាំបន្ទាប់បានប្រមាណ ៥ខែ។ វិស័យធនាគារមាវឌ្ឍនភាពល្អប្រសើរ ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសុខភាពល្អ ហើយបានន្តសេវាហិរញ្ញវត្ថុដោយប្រសិទ្ធភាព ដែលបានពង្រីកបរិយាប័ន្នហិរញ្ញវត្ថុជាលំដាប់។ កំណើន    ទានរបស់គ្រឹះស្ថានធនាគារត្រូវបានរំពឹងថា កើនឡើងប្រមាណ ១៩ភាគរយ ហើយឥណទានដែផ្ដល់ដោយវិស័យមីក្រូហិរញ្ញវត្ថុកើនឡើងក្នុងអត្រា ៣៤ភាគរយ។ នៅឆ្នាំ ២០១៩ និងរយៈពេលធ្យម កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងរក្សាក្នុងរង្វង់ ៧ភាគរយ ជាមួយនឹងអតិផរណាក្នុងរង្វង់ ភាគរយ ក្នុងរយៈពេលមធ្យម។ ក្រុមបេសកកម្មក៏បានផ្ដល់ អនុសាសន៍ដល់កម្ពុជា ឱ្យបន្តធ្វើកំណែទម្រង់ចម្បងៗ និងបន្តពង្រឹងស្ថរភាពហិរញ្ញវត្ថុ ដើម្បី គ្រប់គ្រងហានិភ័យ ដែលអាចកើតឡើងជាថាហេតុដល់កំណើនសេដ្ឋកិច្ច។

ឯកឧត្ដម ទេសាភិបាល បានថ្លែងអំណរគុណដល់បេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្ត​​ជាតិ ដែលដឹកនាំដោយ ​ឯ​ក​​ឧត្ដម Jarkko Turunenដែលបានមកបំពេញបេសកកម្មមាត្រា IV ប្រកបដោយជោគជ័យ។ ធនាគារជាតិនៃកម្ពុជាវាយតម្លៃខ្ពស់ចំពោះលទ្ធផលវាយតម្លៃសេដ្ឋ  កិច្ចនិងអនុសាសន៍របស់ IMF ដែលនឹងរួមចំណែកផ្ដល់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។

ឯកឧត្ដមទេសាភិបាល ក៏បានថ្លែងអំណរគុ​​ចំពោះការរួមចំណែករបស់ IMF ក្នុងការ ជួយតាមដានស្ថានភាពសេដ្ឋកិច្ច ផ្ដល់ជំនួយបច្ចេទេស និងអភវឌ្ឍន៍សមត្ថភាពធនធាន មនុស្សនៅធនាគារជាតិនៃកម្ពុជា និងបានសុំឱ្យ IMF បន្ត​​ជួយផ្ដល់នូវជំនួយបច្ចេកទេស និង ការបណ្ដុះបណ្ដាលថែមទៀតនាពេលខាមុខ៕

ដោយជឹម ណារី