កងទ័ពនាវាចរអាម៉េរិកស្នើសុំធ្វើសមយុទ្ធយោធាដើម្បីព្រមានដល់ចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (០៤.១០.១៨)

អាម៉េរិក៖ យោងតាមមន្រ្តីការពារជាតិអាមេរិកបានឱ្យដឹងថាកងទ័ពនាវាចរអាម៉េរិកនៅប៉ាស៊ីហ្វិកបានរៀបចំសំណើរមួយដើម្បីធ្វើសមយុធ្ធយោធាជាសកលព្រមានដល់ប្រទេសចិននិងបង្ហាញថាសហរដ្ឋអាមេរិកកំពុងត្រៀមបង្ក្រាបនិងប្រឆាំងចំពោះសកម្មភាពយោធារបស់ចិន។

សេចក្តីព្រាងនៃសំណើរបស់កងទ័ពនាវាចរបានស្នើធ្វើប្រតិបត្តិការនេះក្នុងរយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកាខាងមុខ។សមយុទ្ធដែលបានគ្រោងទុកនេះនឹងមានការចូលរួមពីនាវាចម្បាំងយន្តហោះចម្បាំងនិងកងទ័ពជាច្រើនដើម្បីបង្ហាញថាសហរដ្ឋអាមេរិកអាចប្រយុទ្ធប្រឆាំងនឹងសត្រូវយ៉ាងឆាប់រហ័សនៅគ្រប់ស្ថានភាព។

ផែនការគ្រោងនឹងឲ្យនាវានិងយន្តហោះចម្បាំងធ្វើសកម្មភាពនៅជិតដែនទឹកក្នុងសមុទ្រចិនខាងត្បូងនិងច្រកសមុទ្រតៃវ៉ាន់ក្នុងប្រតិបត្តិការដែលអាមេរិកហៅថាជាសេរីភាពនៃនាវាចរដើម្បីបង្ហាញពីសិទ្ធិសេរីភាពក្នុងការធ្វើដំណើរក្នុងដែនទឹកអន្តរជាតិមួយនេះ។