ទាហានឥណ្ឌូនេស៊ីត្រូវបានបញ្ជាឱ្យបាញ់លើអ្នកដែលចូលលួចស្បៀងក្នុងតំបន់គ្រោះមហន្តរាយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ​ (០៤.១០.១៨)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃពុធទាហានឥណ្ឌូនេស៊ីត្រូវបានគេបញ្ជាឱ្យបាញ់ទៅលើមនុស្សណាដែលចាប់បានថាចូលលួចស្បៀងបន្ទាប់ពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីបានវាយប្រហារនៅលើកោះស៊ូឡាវ៉េស៊ី (Sulawesi) មក
ដោយសារតែជនរងគ្រោះដែលនៅរស់រានមានជីវិតបានចូលលួចអាហារនិងទឹកជាបន្តបន្ទាប់។

ប៉ូលីសបានចាប់ខ្លួនមនុស្សរាប់សិបនាក់រួចមកហើយក្នុងការលួចស្បៀងក្នុងតំបន់គ្រោះមហន្តរាយជុំវិញឆ្នេរនៅទីក្រុងប៉ាលូ ​ ។ មានករណីជាច្រើន ដែលប៉ូលីសបានត្រឹមតែឈរយាមដោយមិនអាចធ្វើអ្វីបាន​​​
ខណៈពេលដែលមនុស្សជាច្រើនបាននាំគ្នាឆ្មក់ចូលលួចស្បៀងសម្រាប់ផ្គត់ផ្គង់រយះពេលខ្លីបន្ទាប់ពីការរញ្ជួយដីដែលប
ណ្តាលឱ្យមនុស្សជាង ១.៤០០ នាក់ស្លាប់រួចមក។

ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថាមនុស្សជិត ២០០.០០០
នាក់ត្រូវការជំនួយជាបន្ទាន់ក្នុងនោះរាប់ពាន់នាក់ជាកុមារ។លំនៅស្ថានប្រមាណ ៦៦.០០០ ខ្នងត្រូវបានបំផ្លាញ ។