ជនជាតិថៃ៣០នាក់បានជន្លៀសចេញពីកោះ ប៉ូឡូ ប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសឥណ្ឌូណេស៊ី ត្រូវបានអមដំណើរផ្ទាល់​ពីកងកម្លាំង​ប្រដាប់អាវុធថៃ ដើម្បីជន្លៀសជនជាតិថៃដែលជាប់នៅក្នុងទីក្រុងប៉ូឡូ ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីការបំផ្លិចបំផ្លាញដោយសារគ្រោះមហន្តរាយជញ្ជួយដី និងស៊ូណាមី ដែលបានសម្លាប់​អ្នកស្រុកអស់រាប់រយនាក់នោះ។ ជនជាតិថៃចំនួន៣០នាក់ នៅក្នុងតំបន់នោះ ត្រូវបានគេ​អនុញ្ញាត​ឱ្យវិលត្រឡប់​មកកាន់មាតុប្រទេសវិញ ខណៈដែលមនុស្សចំនួនពីរត្រូវបានសម្រេច​ចិត្តនៅទីនោះបន្តទៀត។

ក្នុងចំណោមជនជាតិថៃទាំង៣០នាក់ ដែលបានជួយសង្រ្គោះចេញពីទីក្រុងប៉ូឡូនោះ ២៦​នាក់ជា និសិត្សសាកលវិទ្យាល័យ និងបីនាក់ជាបុគ្គលិកក្រុមហ៊ុន​ និងម្នាក់ទៀតគឺជាសហ​គ្រិន។​ ពួកគេត្រូវបានហោះចេញពីទីក្រុងនេះ ដោយយន្តហោះយោធាមួយលេខ C-130​ ដែលបានផ្តល់ដោយកងយោធាឥណ្ឌូណេស៊ី។ ពីរនាក់ផ្សេងទៀត បានជ្រើសរើសក្នុងការ​បន្តស្នាក់​នៅទីនោះ ដែលគេទាំងពីរនាក់គឺជានិស្សិត ហើយបានបញ្ជាក់ថា ពួកគេបានសន្យា​ថា នឹងស្នាក់នៅជាមួយបណ្តាមិត្តភ័ក្តក្នុងតំបន់​របស់ពួកគេ។

ស្ថានទូតថៃប្រចាំនៅទីក្រុងហ្សាការតា​បានរាយការណ៍ថា រាល់អ្នកដែលបានជម្លៀស​ទាំងនោះ បានសម្តែងការដឹងគុណចំពោះការចាត់វិធានការភ្លាមៗ ក្នុងការជួយសង្រ្គោះ​ដល់​ពួកគេ។ ពួកគេទាំងនោះត្រូវបានគេផ្តល់នូវកន្លែងស្នាក់នៅ និងចំណីអាហារ​នៅឯស្ថានទូត រហូតដល់ពួកគេសម្រេចចិត្តចាកចេញ ប្រសិនបើពួកគេសន្យាថា នឹងនៅបន្តក្នុងទីក្រុង​ហ្សាការតា ឬក៏ត្រឡប់ទៅកាន់មាតុភូមិវិញនៅប្រទេសថៃនោះ។

ឯកអគ្គរាជទូតថៃប្រចាំនៅទីក្រុងហ្សាការតា លោក Songpol Sukchan បានថ្លែងអំណរ​គុណ​ដល់ពួកបន្រ្តីឥណ្ឌូណេស៊ី កងកម្លាំងអាកាសរបស់ប្រទេសនេះ សេនានុព័ន្ធយោធាថៃ ស្ថានកុង​ស៊ុលថៃប្រចាំនៅ​ Denpasar និង CP ប្រទេសឥណ្ឌូណេស៊ី សម្រាប់ការសម្របសម្រួល​នៅក្នុងការជន្លៀសនេះ៕

( ប្រភព NNTបកប្រែដោយលោក មាស សំអុល )