ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមក្នុងពិធីបូជាសពឯកឧត្ដម អនុប្រធានទី១ ព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ –សព ឯកឧត្ដម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នោះ បានត្រូវប្រារព្ធពិធីបូជានៅព្រឹកថ្ងៃពុធ ៩រោ ខែ ភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨​នៅខាងមុខ​វត្តបទុមវតី ដោយមានការអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី       ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​​ចក្រកម្ពុជា និង មាការចូលរួមពីមន្ត្រីក្នុងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រួមទាំងពុទ្ធបរិស័​​យ៉ាងច្រើនកុះករ។

ជាមួយនឹពិធីនានាខាងសាសនា និងការអានព្រះរាជសារចូលរួមរំលែកទុក្ខជា​មួយក្រុម​គ្រួ​សារសព របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជសាររបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ​ខ្មែ​​រ ដែលអានដោយ ឯកឧត្ដម គុយ សុផល ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ និងជាទេសរដ្ឋ​មន្ត្រី​ទទួ​លបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងរួចមក ឯកឧត្ដម ទេព ងន ប្រធានស្ដី​​ទី​ព្រឹ​​​ទ្ធសភា បានអានវិយោគថា និងជីវប្រវត្តិរបស់ឯកឧត្ដម នៃ ប៉េណា ថា ឯកឧត្ដម នៃ ប៉េណា កើត​នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៤៤ នៅភូមិរវាង ឃុំគ្រួស ស្រុកស្វាយរៀង ក្នុងគ្រួសារ​កសិ​ករ​ក្រីក្រមួយ ដែមានលោកឪពុកឈ្មោះ នៃ ផែ និងអ្នកម្ដាយមានឈ្មោះ កា ឈឹង មានបងប្អូន​បង្កើ​តចំនួន ៣នាក់(ប្រុស១ ស្រី២)។ នៅខែមេសា ឆ្នាំ១៩៧០ ឯកឧត្ដម នៃ ប៉េណា បានរៀប​អា​ពា​​ហ៍ពិពាហ៍ ជាមួយលោកជំទាវ មាឃ ឡាញ់ ហើយទទួលបានចំណងដៃកូន​​ប្រុស​ស្រីចំនួ​ន​ ០៨នាក់។ ជាអកុសល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ សុខភាពរបស់ឯកឧត្ដម មានសភាមិនប្រក្រតី ហើយភ្លាមៗនោះក្រុមគ្រួសារក៏បានរៀបចំបញ្ជូន ឯកឧត្ដម ទៅមន្ទីរពេទ្យដើម្បីទួការព្យាបាលបន្ទាន់ ប៉ុន្តែឈានចូលដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទីរសៀល ឯកឧត្ដមក៏បានទទួលមរណភាព។

ឯកឧត្ដម ប្រធានស្ដីទីព្រឹទ្ធ សភា បានគូ​​បញ្ជាក់ថា មរណភាពរបស់ឯកឧត្ដម នៃ ប៉េណា គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិរបស់ខ្មែរដ៏ឧត្ដុង្គឧត្ដមមួយរូប ដែលបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការតស៊ូធ្វើពលិកម្មដ៏ធំធេងដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័ពូជសាសន៍ដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងបានលះបង់កម្លាំកាយ ប្រាជ្ញាស្មារតី រួមចំណែកក្នុងការស្ដា និងកសាងប្រទេសជាតិឡើងវិញពីគំនរផេះផង់ ដែលបានបន្សល់ទុកដោ​​សារភ្លើងសង្គ្រាម បានាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំ​​មូល។ បន្ទាប់មក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ក៏បានជូនភ្លើងបូជា ឯកឧត្ដម នៃ ប៉េណា​ ពីវេទិកាកិត្តិយស និងមានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៦៤អង្គ ជា​​កិច្ចបង្ហើយបុណ្យផងដែរ៕

ដោយជឹម ណារី