ប៉ូលិសអាល្លឺម៉ង់រកឃើញក្រុមភេរវករដែលវាយប្រហារជនបរទេសនៅទីក្រុងចឹមនីដ (Chemnitz)

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០២.១០.១៨)

អាល្លឺម៉ង់៖ ប៉ូលិសអាល្លឺម៉ង់បានឃាត់ខ្លួនបុរស ៦ នាក់កាលពីថ្ងៃចន្ទដោយសង្ស័យថាបានបង្កើតក្រុម សកម្មប្រយុទ្ធមួយធ្វើការវាយប្រហារលើជនបរទេសនៅទីក្រុងចឹមនីដ
​ស្ថិតនៅភាគខាងកើតប្រទេសអាល្លឺម៉ង់ ព្រមទាំងរៀបចំ ផែនការវាយ ប្រហារលើអ្នកនយោបាយនិងមន្រ្តីរាជការស៊ីវិលផងដែរ។

មន្រ្តីប៉ូលីសប្រហែលជាង ១០០ នាក់ដែលដឹកនាំដោយអង្គភាពកុម៉ង់ដូពិសេសបានឃាត់ខ្លួនជនសង្ស័យ 6
នាក់ដែលមានអាយុចន្លោះពី ២០ ឆ្នាំទៅ ៣០ ឆ្នាំនៅរដ្ឋចំនួនពីរ ក្នុងប្រទេសអាល្លឺម៉ង់​ ។
អាជ្ញាធរក៏បានបង្ហើបឱ្យដឹងថាជនសង្ស័យផ្សេងទៀតត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៤ ខែកញ្ញាកន្លងមក។

ជនសង្ស័យទាំងនោះត្រូវបានគេចោទប្រកាន់ថាបានបង្កើត បដិវត្ត​ទីក្រុងចឹមនីដ ​​ យកឈ្មោះតាមទីក្រុង
ដែល​បុរសជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានគេចាក់សម្លាប់កាលពីខែសីហាឆ្នាំនេះ​
ហើយគេបាន​ទំលាក់កំហុសលើជនចំណាកស្រុកដែលមករស់នៅក្នុងប្រទេសអាល្លឺម៉ង់ថា ជាឃាតករ
បង្កឲ្យក្រុមស្តាំនិយម ប្រព្រឹត្តអំពើហឹង្សាយ៉ាងអាក្រក់បំផុត​មិនធ្លាប់មាន​ក្នុងរយៈពេលប៉ុន្មាន​ទសវត្យរ៍មកនេះក្នុងប្រទេសអាល្លឺម៉ង់ ។