ម៉ាក្រុន៖ បារាំងកំពុងផ្តល់ជំនួយដល់ឥណ្ឌូណេស៊ីបន្ទាប់ពីការរញ្ជួយដីនិងស៊ូណាមី

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — ប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុន ( Emmanuel Hacron ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយពីថ្ងៃអាទិត្យថា ប្រទេសបារាំងកំពុងផ្តល់ជំនួយដល់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានបង្កឱ្យមានរលកស៊ូណាមីដ៏ខ្លាំង ដែលបានវាយប្រហារខេត្ត ស៊ូឡាវ៉េស៊ីភាគកណ្តាល ព្រមទាំងបានបន្សល់ទុកជនរងគ្រោះរាប់រយនាក់ ។


លោក ម៉ាក្រុន បាននិយាយថា ប្រទេសបារាំងនឹងនៅជាមួយប្រទេសឥណ្ឌូណេស៊ី នៅក្នុងបញ្ហានេះ ព្រមទាំងត្រៀមខ្លួនផ្តល់ការគាំទ្រ ក្នុងការទាក់ទងជាមួយពួកអាជ្ញាធរឥណ្ឌូណេស៊ី ។

លោកប្រធានាធិបតីបានសំដែងនូវសាមគ្គីភាពជាមួយពួកអាជ្ញាធរក្នុងស្រុក ដើម្បីទប់ទល់នឹងផល វិបាកសោកនាដកម្មនៃការរញ្ជួយដីនិងស៊ូណាមីនេះ ព្រមទាំងបានផ្ញើសាររំលែកទុក្ខដល់ពួកមន្ត្រីនិងប្រជា ជនរបស់ប្រទេសនេះ ។

កាលពីថ្ងៃសុក្រការរញ្ជួយដីទំហំ៧,៥បានវាយប្រហារខេត្តស៊ូឡាវ៉េស៊ី ភាគកណ្តាលរបស់ឥណ្ឌូណេស៊ីនឹងបានបង្កឱ្យមានស៊ូណាមីដ៏ខ្លាំងមួយ ។ ចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយនេះបានឡើងដល់៨៣២ នាក់ ។ តួលេខនេះអាចកើនឡើងនៅពេលដែលតំបន់ ដែលវាយប្រហារដ៏ធំនេះនៅតែមានការលំបាកក្នុងការចូលទៅដល់នោះ ។

នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលផ្សាយកាលពីថ្ងៃសៅរ៍នោះ Quai d’orsey បាននិយាយថា គ្មានជនជាតិបារាំងណាមួយស្ថិតនៅក្នុងចំណោមពួកជនរងគ្រោះនោះទេ ។

គេបាននិយាយបន្ថែមថា មជ្ឈមណ្ឌលវិបត្តិនិងគាំទ្រ… នឹងឯកអគ្គរដ្ឋទូតរបស់យើងក្នុងប្រទេស ឥណ្ឌូណេស៊ីនឹងតាមមើលគ្រប់ពេលការវិវត្តន៍នៃស្ថានការណ៍នេះ ក្នុងការទាក់ទងជាមួយពួកអាជ្ញាធរ ឥណ្ឌូណេស៊ី ។ តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា ជនជាតិបារាំង៣នាក់គេរាយការណ៍ថា បាត់ខ្លួន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)