ឥណ្ឌូណេស៊ីបានជីករណ្តៅសាកសពដ៍ធំមួយ ដែលអាចដាក់សាកសពប្រមាណជាង១០០០នាក់

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨  — ក្រុមជួយសង្រ្គោះស្ម័គ្រចិត្តឥណ្ឌូណេស៊ី បានជីករណ្តៅសាកសពដ៏ធំមួយ ដែលអាចដាក់​សាកសព​ប្រមាណជាង១០០០នាក់ បន្ទាប់ពីការរញ្ជួយដីដែលបានកើតឡើងដោយសារ​ព្យុះ​ស៊ូណាមី​ដែលបានបំផ្លិចបំផ្លាញនៅតំបន់ Palu និង Donggala នៅលើកោះ Sulawesi។

កាលពីពេលថ្មីៗនេះ អត្រាការស្លាប់មនុស្សប្រមាណ៨៣២ ត្រូវបានគេអះអាងថា ស្លាប់​ ប៉ុន្តែទិន្នន័យចុងក្រោយមួយនៃគ្រោះមហន្តរាយនេះ នឹងកាន់តែច្រើនជាងមុន។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាស​ស្វែងរកជំនួយអន្តរជាតិ​ ដោយប្រធានាធិបតី លោក Joko Widodo បានអនុញ្ញាតឱ្យយើងក្នុងការទទួលជំនួយគ្រាអាសន្នអន្តរជាតិ ដើម្បីឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយនេះ។ លោក Tom Lembong នាយកក្រុមប្រឹក្សាសម្របសម្រួល​វិនិយោគឥណ្ឌា(BKPM) បាននិយាយថា​ ខណៈពេលនេះបណ្តាទីភ្នាក់ងារមនុស្សធម៌រាប់សិប និងអង្គការក្រៅរដ្ឋាភិបាលនានាបានត្រៀមរួចជាស្រេច​ក្នុងការផ្តល់ជំនួយគ្រាអាសន្ន បន្ទាប់ពីគ្រោះមហន្តរាយដែលកំពុងប្រឈមនឹងរដ្ឋាភិបាលទីក្រុងហ្សាការតានេះ។

ក្នុងរយៈពេល៤ថ្ងៃនៃព្យុះស៊ូណាមី នៅមានបណ្តាតំបន់ដាច់ស្រយាល់​ជាច្រើនដែល​ក្រុម​ជួយសង្រ្គោះមិនទាន់ទៅដល់នៅឡើយ។ នៅ Poyoda ដែលស្ថិតក្នុងតំបន់ខ្ពង់រាបនៅ​ខាង​លើទីក្រុង​Palu ដែលមានរណ្តៅសាកសពទំហំ១០០ម៉ែត្រមួយ ត្រូវបានគេជីក​ដើម្បី​កប់សាកសព ដោយការចង្អុលបង្ហាញថា ពួកគេគ្រោងនឹងកប់សាកសពប្រមាណ​១៣០០នាក់​នៅទីនោះ។ ហានិភ័យផ្នែកសុខភាពបានកើតឡើង បណ្តាលមកពី​ការកាយសាកសព គឺកាន់តែ​កើនឡើង​ខ្ពស់​ ហើយសេចក្តីប្រកាសគ្រាអាសន្នរបស់ប្រទេស រយៈពេល១៤ថ្ងៃ​ ត្រូវបាន​គេប្រកាសឡើង​ដើម្បីអនុញ្ញាតឱ្យមានការបញ្ចុះសពបែបនេះ៕

( ប្រភព AIG៖ បកប្រែដោយលោក មាស សំអុល )