ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទៅចូលរួមក្នុងមហាស​ន្និបា​ត​អង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនោះ សម្ដេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍​មក​ដល់​កម្ពុជាវិញហើយ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ តាមជើងយន្តហោះពិសេស​ប្រកប​ដោ​យសុវត្ថិភាព។

អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះ​អន្តរ​ជា​​តិភ្នំពេញ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងម​ហា​ផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដម​ឧប​នា​យករដ្ឋមន្ត្រី ហោ ណាំហុង និងឥស្សរជនសំខាន់ៗ ព្រមទាំងមន្ត្រីអ្នកមុខអ្នក​ការមួយចំនួន​ទៀ​ត។

គួរបញ្ជាក់ដែរថា ​សម្តេច​តេជោ​ ហ៊ុន សែន កាលពី​ថ្ងៃទី២៧ ខែកញ្ញា ​កន្លងទៅនេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី៧៣ នៃ​មហាសន្និ​បាត​​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក​។ ​ដំណើរ​អញ្ជើញ​ទៅកាន់​ទឹក​ដី សហរដ្ឋអាមេរិក​រប​ស់ស​ម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បានបង្ហាញ​សាធារណៈមតិ និងបងប្អូន​ប្រ​ជា​ពលរដ្ឋ​ឱ្យ​ឃើញច្បាស់​ថា​កម្ពុជា​ជា​រដ្ឋ​អ​ធិប​តេ​យ្យ ហើយ​មិន​ស្ថិតនៅក្រោម​សម្ពាធ​របស់​បរ​ទេ​ស​ណា​មួយ​ឡើយ៕

ដោយ ជឹម ណារី