ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល

AKP ព្រះសីហនុ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវា ទេសចរណ៍ពិភព លោកឆ្នាំ២០១៨ ក្រោមប្រធានបទ “វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរ ទៅរកប្រព័ន្ធឌីជីថល” នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារព្រីនថែម ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់៤ ក្រុង ខេត្តព្រះសីហនុ។ 
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រាជ រដ្ឋាភិបាលកម្ពុជា ចាត់ទុកនិងប្រកាសប្រែក្លាយខេត្តព្រះសីហនុជា “តំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង” ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ២០១៥-២០២៥។ វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការអភិវឌ្ឍ និងជំរុញ វិស័យសេដ្ឋកិច្ចជាតិ មានភាពរីកចម្រើនជាលំដាប និងចូលរួមកាត់ បន្ថយភាពក្រីក្រ។ ដោយឡែកសេវាកម្មសម្ប ទាទេសចរណ៍មាន សណ្ឋាគារកម្រិតជាតិ និងកម្រិអន្តរជាតិ មានមូលដ្ឋានអាជីវកម្មសរុបចំនួន ៨៧០ទីតាំង កើនឡើង ៨៣ទីតាំង ស្មើនឹង ១០,៥៥ភាគរយ បើប្រៀបធៀបនឹង ៩ខែ ក្នុងឆ្នាំ២០១៧។ ខេត្តមាន សណ្ឋាគារចំនួន៨៨ ផ្ទះសំណាក់ចំនួន ៣១១ បឹងហ្កាឡូ១០ ភោជនីយដ្ឋាន និងអាហារដ្ឋាន២៩១ និងមូលដ្ឋានអាជីវកម្ម ជាច្រើនកន្លែង។
ឯកឧត្តមបន្តថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសម្អាតបរិស្ថាន បានចូលរួមអនុវត្តន៍នូវ យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ”កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ” ចូលរួមយ៉ាងសកម្មក្នុង ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ចូ លរួមចលនាប្រឡងប្រណាំង ”ឆ្នេរខ្សាច់កម្សាន្តស្អាត” និងទស្សនទាន “ទេសចរណ៍បៃតង” ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ការអបអរ សាទរទិវាពិភពលោកឆ្នាំ២០១៨ នៅលើទឹកដីខេត្តព្រះសីហនុ ស្របពេលដែល ខេត្តព្រះសីហនុ កំពុងត្រូវបានកសាង និងអភិវឌ្ឍន៍រីកចម្រើនឆ្ពោះទៅរក និន្នាការផ្លាស់ ប្តូរទៅរកសម័យប្រព័ន្ធឌីជីថល ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត Smart Touris បាននឹងកំពុងដាក់ចេញនូវការចុះបញ្ជីអាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធគ្រប់គ្រងអនឡាញ បហរព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជនីយដ្ឋានអនឡាញ ប្រព័ន្ធគ្រប់គ្រងមគ្គុទ្ទេសក៍ ទេសចរណ៍តាមប្រព័ន្ធអនឡាញ ប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ តាមបហរព័ន្ធ QR Code និងប្រព័ន្ធទូរស័ព្ទវៃឆ្លាត ព្រមជាមួយការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរណ៍ តាមប្រព័ន្ធ QR Code មធ្យោបាយដឹកជញ្ជូនវ័យឆ្លាត (Pass App Grape)។
ដោយសារតែខេត្តព្រះសីហនុ មានសេវាកម្មទេសចរណ៍ទាក់ទាញ ដែលជាចក្ខុវិស័យ ពេញលេញដោយការផ្លាស់ប្តូរ និងបញ្ចូលនូវទស្សនទាននូវការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល បានឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃការបង្កើតនូវបច្ចេកវិជ្ជាជាផ្នែកមួយក្នុងការដោះស្រាយបាន ទាន់ពេលវេលា ស្របទៅនឹងកំណើនភ្ញៀវទេសចរ ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត ផ្តោតសំខាន់លើបច្ចេកវិជ្ជាក្នុងការប្រកួតប្រជែង ដើម្បីកាត់បន្ថយផលអវិជ្ជមាន ដល់សហគមន៍ទេសចរណ៍ លើកកម្ពស់និន្នាការការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ សំដៅឆ្លើយតបទៅនឹងការធ្វើ សមាហរណកម្មទេសចរណ៍ក្នុងតំបន់ និងពិភពលោក៕

ដោយ ងូ សុមុនី