ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅឥណ្ឌូណេស៊ីឡើងដល់ ៨៣២នាក់

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — មន្ត្រីរដ្ឋាភិបាលមួយរូបបាននិយាយនៅក្រុងហ្សាការតាថា ចំនួនស្លាប់ពីការរញ្ជួយដីដ៏ខ្លាំងនិង ស៊ូណាមី ក្នុងខេត្តស៊ូឡាវេស៊ីភាគកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ី បានឡើងដល់ ៨៣២នាក់កាលពីថ្ងៃអាទិត្យនេះ នៅពេលដែលខ្វះពួកអ្នកជួយសង្គ្រោះ ព្រមទាំងតំបន់ដែលវាយប្រហារដ៏ធំដែលនៅតែធ្វើឱ្យមានការលំបាកនៅឡើយដល់ការចូលទៅកាន់តំបន់ដែលបានធ្វើឱ្យរាំងស្ទះនេះ ហើយនឹងកិច្ចប្រឹងប្រែងជួយ សង្គ្រោះ ។

អនុប្រធានាធិបតីលោក ចូស៊ុហ្វ កាលឡា ( Jusuf Kalla ) បាននិយាយថា ចំនួនស្លាប់អាចឡើងទៅដល់រាប់ពាន់នាក់នៅពេលដែលតួលេខស្លាប់នេះឥឡូវបានចេញមកជាសំខាន់ពីទីក្រុងរដ្ឋធានី ​Palu ដោយឡែកស្ថានការណ៍នៅស្រុកដែលមានមនុស្សរស់នៅកុះករ ២ទៀត នៅតែមិនទាន់ច្បាស់នៅឡើយ នៅ​ពេលដែលពួកគេត្រូវបានកាត់ផ្តាច់ចេញពីការទាក់ទងនិងការជួយនោះ ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិលោក Sutopo Purwo Nugroho បាននិយាយថា ក្នុងចំណោមតួលេខស្លាប់នេះមាន ៨២១នាក់ ដែលបានកត់ត្រាឃើញនៅ Palu រដ្ឋធានីខេត្ត និងក្រៅពីនេះនៅក្នុងស្រុក Donggala ដោយឡែកតួលេខនៅក្នុងស្រុកដែលបានប៉ះពាល់ ២ទៀត គឺ Parigi Moutong និង North Mamuju គេមិនបានដាក់បញ្ចូលទេ ដែលមានន័យថា ចំនួនស្លាប់សរុបប្រាកដជាមានខ្ពស់ជាងនេះ ។
អ្នកនាំពាក្យបាននិយាយថា មហន្តរាយនេះ ក៏បានធ្វើឱ្យរបួសធ្ងន់ដល់មនុស្ស ៥៤០នាក់​ ព្រមទាំងបង្ខំឱ្យមនុស្ស១៦.៧៣២ នាក់ភៀសខ្លួនចេញពីលំនៅដ្ឋានផងដែរ ។

ទីភ្នាក់ងារឧតុនិយម និងរូបសាស្ត្រផែនដីបាននិយាយថា ការរញ្ជួយក្រោមដីដ៏ខ្លាំងនិងរាក់ៗ ទំហំ ៦,០ , ៧,៤ និង ៦,១ ដែលបានបង្កឱ្យមានស៊ូណាមី មួយនោះបានបផ្លិចបំផ្លាញខេត្តនេះ ដោយតំបន់ដែលវាយប្រហារខ្លាំងបំផុតគឺ Palu ធានីខេត្ត ព្រមទាំងស្រុក ​Donggala ។ ស៊ូណាមី ដែលមានកម្ពស់ពី ០,៥ ម៉ែត្រ ទៅដល់ ៣ម៉ែត្រនោះ បានបំផ្លិចបំផ្លាញតំបន់ឆ្នេរសមុទ្រនៅក្បែរឆ្នេរសមុទ្រ Talisa ក្នុងទីក្រុង PALU និងស្រុក Donggala

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )