បណ្តាថ្នាក់ដឹកនាំគុយបា សង្ឃឹមទៅលើលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — បណ្តាថ្នាក់ដឹកនាំរបស់គុយបាបានសម្តែងការជឿជាក់ជាមួយនឹងទំនាក់ទំនងនយោបាយជាប្រពៃណី និងសក្តានុពលដ៏ធំធេងរវាងវៀតណាម និងគុយបា ដែលនឹងមានកិច្ចអភិវឌ្ឍន៍ជាក់ស្តែងនៅក្នុងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យថែទាំសុខភាព ផលិតឱសថ ថាមពលកកើតឡើងវិញ អាកាស ចរណ៍ស៊ីវិល និងកសិកម្ម។

លេខាទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា លោក Jose Ramon Machado Ventura និងលោក Salvador Valdes Mesa ដែលជាអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្រ្តីគុយបា បានធ្វើការកត់សម្គាល់ដូចនេះ ខណៈដែលលោកទទួលស្វាគមន៍លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (VFF) ។

នៅឯកិច្ចប្រជុំនោះ ម្ចាស់ផ្ទះបានសំដែងការចូលរួមមរណៈទុក្ខចំពោះការបាត់បង់ប្រធានាធិបតី វៀតណាម លោក Tran Dai Quang ។ ភាគីទាំងពីរបានកត់សម្គាល់អំពីភាពរីកចម្រើន ក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង វៀតណាម និងគុយបា ក្នុងរយៈពេលកន្លងមក ជាពិសេសគឺដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់លេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong កាលពីខែមីនា ឆ្នាំ ២០១៨ និងសកម្មភាពនានា ដែលបង្កើតឱ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសវៀតណាមរបស់ថ្នាក់ដឹកនាំគុយបា លោក Fidel Castro (កាលពីខែកញ្ញា ឆ្នាំ ១៩៧៣) ដែលមានរយៈពេល ៤៥ឆ្នាំមកនេះ។ ចំពោះប្រទេសវៀតណាម លោក Man បានរំលឹកឡើងវិញនូវទស្សនៈរបស់បក្សរដ្ឋ និងប្រជាជន វៀតណាម ចំពោះការគាំទ្រនូវការតស៊ូរបស់គុយបាក្នុងគ្រប់កាលៈទេសៈ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)