ព្រះករុណាព្រះមហាក្សត្រ យាងចូលរួមព្រះរាជពិធីលៀងសាយភោជន៍ ក្នុងឱកាសបុណ្យជាតិខួបលើកទី៦៩ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង

AKP ប៉េកាំង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ —

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងចូលរួម ព្រះរាជពិធីលៀងសាយភោជន៍ ជាមួយឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិខួបលើកទី៦៩ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ។

រូបថត៖ ព្រះបរមរាជវាំង