រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់រិះគន់អាមេរិកចំពោះការបិទស្ថានកុងស៊ុល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០១.១០.១៨)

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោកម៉ូហាម៉ាដ ហ្សាវ៉ាដ ហ្សារីវ (Mohammad Javad Zarif)
កាលពីថ្ងៃអាទិត្យបានបដិសេធថាប្រទេសរបស់លោកមិនទទួលខុសត្រូវចំពោះការគំរាមកំហែងប្រឆាំងនឹងស្ថានកុងស៊ុលអាមេរិកនៅទីក្រុងបាស៊្រារបស់អ៊ីរ៉ាក់នោះទេ។

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថាខ្លួននឹងបិទស្ថានកុងស៊ុលរបស់ខ្លួនបន្ទាប់ពីមានការគំរាមកំហែងពីអ៊ីរ៉ង់និងកងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់​​​ ។

នៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ែក ប៉ុមពេអូ (Mike Pompeo) ពន្យល់ពីការចំនាត់ការរបស់អាមេរិកនោះលោកក៏បានព្រមានជាថ្មីម្តងទៀតថាសហភាពអឺរ៉ុបព្រមទាំងសហរដ្ឋអាមេរិកនឹងដាក់ទោសលើប្រទេសអ៊ីរ៉ង់ដោយផ្ទាល់ចំពោះការវាយប្រហារណាមួយទៅលើអ្នកការទូតរបស់អាមេរិក។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់
ប្រទេសអ៊ីរ៉ង់គួរតែយល់ថាសហរដ្ឋអាមេរិកនឹងឆ្លើយតបភ្លាមៗនិងសមស្របបំផុតចំពោះការវាយប្រហារអស់ទាំងនោះ។