ក្រុមគ្រូពេទ្យសម្តេចតេជោ ចុះជួយព្យាបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួន១.៤០០នាក់ នៅក្នុងវរសេនាតូចការពារព្រំដែនលេខ៤

AKP ក្រចេះ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ –លោកជំទាវ  ហ៊ុន ម៉ាណា ប្រធានក្រុមវិជ្ជសាស្ត្រ នៃក្រុមគ្រូពេទ្យសម្តេចតេជោ បានដឹក នាំក្រុមគ្រូពេទ្យសសម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យ និងព្យាបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋចំនួន.៤០០នាក់ដោយឥតគិតថ្លៃ នៅក្នុងមូលដ្ឋានវរសេនាតូចការពារព្រំដែនលេខ៤ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃ អាទិត្យ ៦ រោច ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ ។ 

លោក ជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់​​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន ចំពោះបងប្អូនគ្រួសារកងទ័ព ប្រជាពលរដ្ឋជាពិសេសបងប្អូនកងទ័ពនៅវរសេនាតូចការពារ ព្រដែនលេខ៤ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានល្អ ដោយលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការការពារបូរណៈភាពទឹកដីនៅតាមបន្ទាត់ព្រំដែន ឱ្យមានស្ថិរភាព​ និង សន្តិភាពលោកជំទាវបានលើកឡើងថា ក្នុងសកម្មភាពការពារព្រំដែននោះ បងប្អូនកងទ័ព ហ៊ានធ្វើពលីកម្ម ដោយមិនភ័យខ្លាចក្នុងការលះបង់ និងមិនបានគិតពីសុខភាព​ កាយសប្ប ទារបស់ខ្លួនក្នុងការការពារព្រំដែន ួមនឹងការប្រកបបរប្រចាំថ្ងៃផងដែរ។

លោកជំទាវបានបន្ដថា ដោយមើលឃើញពីសកម្មភាព និងការលះបង់របស់ កងទ័ព នេះ ទើបសម្តេចតេជោបានផ្តល់នូវការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់បងប្អូនកងទ័ព​ និងគ្រួសារកងទ័ពតាមរយៈការចុះជួយព្យាបាលពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោនៅ ពេលនេះដោយទទួលបានការពិនិត្យទៅលើជំងឺមួយចំនួនដូចជា  ំងឺភ្នែក ច្រមុះ ត្រចៀក ជំងឺទូទៅ និងវះកាត់តូច ចែកជូនវែនតា និងផ្តល់នូវរទេះរុញដល់ជនពិការផងដែរ ។
ឆ្លៀតឱកាសនោះដែរ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនគ្រួសារកងទ័ និងកង ទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវរស់នៅប្រកបដោយការប្រុងប្រយ័ត្ន​​ ជា ពិសេសការថែរក្សាសុខភាពគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ និងការពារកូនចៅពីការយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកដំ ឬយកទៅកែច្នៃ ដែលជាហេតុបង្កឱ្យមានការផ្ទុះ ប៉ះពាល់ដល់អាយុជីវិត ៕ 

ដោយ ជួន សុជាតិ