ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី កិច្ចប្រជុំការងាររៀបចំបុណ្យសមុទ្រលើកទី៧

AKP កោះកុង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង ដឹកនាំកិច្ចប្រជុំការងាររៀបចំបុណ្យសមុទ្រលើកទី៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែធ្នូ ខាងមុខនេះ នៅខេត្តកោះកុង ក្រោមប្រធានបទ « ឆ្នេរស្អាត ពលរដ្ឋរមណីយ » អមទៅដោយពាក្យស្លោក « អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយ និរន្តរភាព »។

រូបថត៖ មន្ទីរព័ត៌មានខេត្តកោះកុង