មនុស្សប្រមាណជា ១៩០.០០០ នាក់បានស្លាប់នៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ូដង់ខាងត្បូង​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៨.០៩.១៨)

ស៊ូដង់៖ តាមការសិក្សាឯករាជ្យមួយ ដែលចេញផ្សាយកាលពីថ្មី ៗ នេះ បានឲ្យដឹងថា មានមនុស្សប្រមាណជា
១៩០.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ។ ក្រៅពីនេះ
បើសិនជាគិតពីការរត់គេចចេញពីការប្រយុទ្ធគ្នា ការខ្វះខាតថ្នំាព្យាបាល និងការខ្វះស្បៀង
​ចំនួនអ្នកស្លាប់អាចកើនឡើងដល់ ៣៨៣.០០០ នាក់ ។​

សង្ក្រាមស៊ីវិលក្នុងប្រទេសស៊ូដង់ខាងត្បូង បានចាប់ផ្តើមឡើង នៅក្នុងខែ ធ្នូ ​ឆ្នំា ២០១៣
បន្ទាប់ពីមានការមិនចុះសម្រុងគ្នាផ្នែកនយោបាយ រវាងប្រធានាធិបតីរបស់ប្រទេសស៊ូដង់ខាងត្បូង
គឺលោក សាល់វ៉ា គីអៀ ជាមួយនឹងអតីតអនុប្រធានាធិបតី ដែលគាត់បានបណ្តេញចេញពីតំណែង
គឺលោក រៀក ម៉ាចា ។​

មន្រ្តីអង្គការសហប្រជាជាតិមួយរូប បាននិយាយថា នៅក្នុងឆ្នំា ២០១៦ មានមនុស្សចំនួន ៥០.០០០
នាក់បានស្លាប់ ហើយជិត មួយភាគបួននៃចំនួនប្រជាពលរដ្ឋ ១២
លាននាក់របស់ប្រទេសស៊ូដង់ខាងត្បូង បានរត់ភៀសខ្លួនចេញពីលំនៅដ្ឋាន ដោយសារការប្រយុទ្ធគ្នា