អគ្គស្នងការដ្ឋាននគរបាលជាតិ ជំរុញឱ្យនគរបាលទេសចរណ៍​ពង្រឹងការការ ពារសន្តិសុខជូនភ្ញៀវ ទេសចរបរទេស

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — អគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញឱ្យនគរបាលទេសចរណ៍បង្កើនការ ការពារសន្តិសុខ​ជូនភ្ញៀវទេសចរបរទេសឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ស្របពេលដែល ភ្ញៀវទេសចរទាំង នោះ​​មកដើរលេងកម្សាន្តនៅកម្ពុជា។

  
ក្នុងកិច្ចប្រជុំអនុវត្តន៍តួនាទីភារកិច្ច និងបទពិសោធន៍ការងារនគរបាលទេសចរណ៍ ប្រចាំ ត្រីមាសទី៣ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីឱ្យភ្ញៀវបរទេសទាំងនោះមានជំនឿជឿជាក់មកលើសមត្ថកិច្ច ហើយ ទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាកាន់តែច្រើនថែមទៀតផងដែរ។

ឯកឧត្តមបានជំរុញ ឱ្យនគរបាលទេសចរណ៍ទាំងអស់ ត្រូវតែរៀនភាសាបរទេសឱ្យចេះគ្រប់ៗគ្នា ពីព្រោះនគរ បាលទេសចរណ៍គឺ សមត្ថកិច្ចដែលត្រូវនៅកៀកបំផុតសម្រាប់ភ្ញៀវបរទេសដែលមកទស្សនា​កម្សាន្តនៅប្រទេសកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដថា ក្នុងនាមជានគរបាល​ប្រចាំការគ្រប់ទីកន្លែង គ្រប់ប្រាសាទបុរាណខ្មែរទាំងអស់ ដូច្នេះចាំបាច់ត្រូវតែចេះភាសា​ដើម្បី ងាយស្រួលនិយាយជាមួយភ្ញៀវបរទេសពេលដែលពួកគេមានបញ្ហា ឬត្រូវការឱ្យយើងជួយអ្វី មួយដល់ពួកគេនោះ។ ទន្ទឹមនេះ ក្រៅពីជំនាញភាសារបរទេសនគរបាលទេសចរណ៍ ក៏ត្រូវ មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការសង្គ្រោះបឋមដល់ភ្ញៀវទេចរផងដែរ និងបច្ចេកទេស ផ្សេងៗ ទៀតក្នុងការតាមដាន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរ ដែលពួកគេចូល ទស្សនា​កម្សាន្ត ប្រាសាទ ឬរមណីដ្ឋាននានាជាដើមនោះ ៕

ដោយ ចាន់ សុធីវង្ស