មន្រ្តីការទូតរបស់ប្រទេសចិនអះអាងពីចំណងទាក់ទងយ៉ាងរឹងមាំ ជាមួយប្រទេសកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា មន្រ្តី​ការ​ទូត​កំពូលរបស់ប្រទេសចិន​ប្រចាំនៅកូរ៉េខាងជើង បានសង្កត់ធ្ងន់យ៉ាងខ្លាំងពីកិច្ចទំនាក់ទំនងរវាង​ប្រទេសទាំងពីរនៅឯកការ ការទទួលភ្ញៀវមួយ ដើម្បីអបអរខួបនៃស្ថាបនិកនៃប្រទេស​របស់​លោក​លើកទី៦៩។

តាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA)​បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅប្រទេស កូរ៉េខាងជើងលោក លី ជីនជុន ​បានអញ្ជើញពួកមន្រ្តីកូរ៉េខាងជើង រួមមានទាំង​លោក ចូ រីយ៉ុង-ហេ អនុប្រធានគណៈបក្សដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង និង​លោក ប៉ាក់ ជុន-ណាំ ​រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដើម្បីទទួលភ្ញៀវ ដែលលោកបានធ្វើជាម្ចាស់នៅឯ​ស្ថានទូត​របស់លោក កាលពីថ្ងៃព្រហស្បតិ៍។

KCNA បាននិយាយថា លោកឯកអគ្គរដ្ឋទូតបានអះអាងថា ជំហដ៏រឹងមាំរបស់ប្រទេស​ចិន​​គឺដើម្បីជំរុញចំណងទាក់ទងទ្វេភាគី ជាមួយប្រទេសកូរ៉េខាងជើង ព្រមទាំងផ្តល់នូវការ​គាំទ្រ​ដោយឥតឈប់ឈរ សម្រាប់ទីក្រុងព្យុងយ៉ាង​ មិនថាឡើយតាមរបៀបអន្តរជាតិ និង​ស្ថានការណ៍ក្នុងតំបន់ដែលអាចផ្លាស់ប្តូរនោះទេ។

លោក ចូ ត្រូវបានដកស្រង់សម្តីដែលនិយាយនៅក្នុងអំឡុងការទទួលភ្ញៀវនោះថា ដំណើរ​ទស្សនកិច្ចចំនួនបីលើកដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ទៅកាន់​ប្រទេស​ចិន​​ក្នុងឆ្នាំនេះ បានផ្តល់ឱកាសដ៍សំខាន់សម្រាប់ការបង្កើននូវចំណងទាក់ទងទ្វេភាគី​របស់​ពួកគេ​ឱ្យដល់ជំហានដ៏ខ្ពស់ថ្មីមួយ។

លោកបាននិយាយថា ដោយនិយាយពីដំណើរទស្សនកិច្ចដែរដែលធ្វើឡើង​ដោយ​លោក លី ហ្សាងស៊ូ ជាបេសកជនពិសេសសម្រាប់ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង​ ទៅកាន់​ទីក្រុងព្យុងយ៉ាង​សម្រាប់ការចូលរួមខួបស្ថាបនិករបស់កូរ៉េខាងជើងកាលពីដើមខែនេះ។

តាម KCNA បានឱ្យដឹងថា លោកបានកត់សម្គាល់ផងដែរថា ​កូរ៉េខាងជើងនឹងនាំមកនូវ​យុគសម័យថ្មីមួយនៃមិត្តិភាពទីក្រុងព្យុងយ៉ាង-ប៉េកាំង​ នៅក្នុងវិញ្ញាណនៃកិច្ចព្រមព្រៀងមួយ​ដែល​បានធ្វើឡើងដោយមេដឹកនាំប្រទេសទាំងពីរ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )