យន្តហោះទម្លាក់គ្រាប់បែករបស់អាម៉េរិកហោះ​ឆ្លងកាត់មហាសមុទ្រចិនខាងត្បូងនិងខាងកើត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៧.០៩.១៨)

ចិន៖ មន្ទីរប៉ង់តាហ្គោនបានរាយការណ៍កាលពីថ្ងៃពុធថាយន្តហោះទម្លាក់គ្រាប់បែកអាមេរិកប្រភេទ B-៥២
ថ្មីៗនេះបានធ្វើប្រតិបត្តិការឆ្លងកាត់លើសមុទ្រចិនខាងត្បូងនិងខាងកើតចំពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្មកំពុងកើនឡើងជាមួយទីក្រុងប៉េកាំង ។

មន្ដ្រីការពារជាតិអាមេរិកមួយរូបបាននិយាយថាយន្ដហោះដែលមានសមត្ថភាពដើរដោយប្រព័ន្ធនុយក្លេអ៊ែរបានអមដំណើរដោយយន្តហោះចម្បាំងជប៉ុនដែលនេះគឺជាផ្នែកមួយនៃវត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកនៅក្នុងតំបន់។អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបានបន្តទៀតថាកាលពីដើមសប្តាហ៍នេះយន្តហោះទម្លាក់គ្រាប់បែក B-៥២
បានហោះឆ្លងកាត់ដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង។

ប្រទេសចិនបានទាមទារគ្រប់គ្រងលើផ្លូវទឹកធំ ៗនិងបានបង្កើតជាកោះនៅតាមសមុទ្រជាបន្តបន្ទាប់ដើម្បីប្រែក្លាយ​ទៅជាទីតាំងយោធារបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ​។