ការប្លន់យន្តហោះមួយបានសម្លាប់មនុស្ស ៦ នាក់នៅប្រទេសប្រេស៊ីល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២៧.០៩.១៨)

ប្រេស៊ីល៖ តាមរបាយការណ៍ពីប៉ូលីសបានឲ្យដឹងកាលពីថ្ងៃពុធថាយ៉ាងហោចណាស់មានមនុស្ស ៦
នាក់ត្រូវបានសម្លាប់នៅក្នុងការប្រឈមមុខគ្នារវាងប៉ូលីសនៅឯព្រលានយន្តហោះមួយនៅភាគឥសាន្តប្រទេសប្រេស៊ីល។

ហេតុការនេះបានកើតឡើងនៅអាកាសយានដ្ឋាន នៅភាគខាងជើងនៃរដ្ឋពែរណាំប៊ូកូ (Pernambuco)
ប្រទេសប្រេស៊ីល នៅពេលដែលក្រុមប្រដាប់អាវុធប៉ុនប៉ងប្លន់លុយលើយន្តហោះដែល​ធនាគារបានដឹកចូលទីក្រុងនោះ។

ក្រុមចោរប្លន់បានវាយទៅលើឆ្មាំសន្តិសុខនិងចូលទៅផ្លូវរបស់យន្ដហោះនៅពេលដែលយន្តហោះចុះចតបន្ទាប់មកបានបាញ់ប្រហារលើអាកាសយានិកដើម្បីបញ្ឈប់យន្តហោះ។

ប៉ូលីសបានតាមដានក្រុមអន្ធពាលអស់រយៈពេល ៣ ឆ្នាំមកហើយ ។ សមាជិកក្រុមប្រដាប់អាវុធសរុបចំនួន ៦
នាក់ត្រូវបានសម្លាប់​​​ ​ ។