ស្លាប់៦នាក់ក្នុងការប្លន់យន្តហោះដឹកប្រាក់នៅប្រេស៊ីល

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ប៉ូលីសសហព័ន្ធនិយាយពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ក្នុងអំឡុងការប្រឈមមុខគ្នាមួយជាមួយប៉ូលីសនៅឯព្រលានយន្តហោះមួយក្នុងប្រទេសប្រេស៊ីលភាគឦសាន។

ការស្លាប់នោះបានកើតឡើងនៅឯព្រលានយន្តហោះ Salgueiro ក្នុងរដ្ឋ Pernambuco នៅភាគឦសាន នៅពេលដែលក្រុមប្រដាប់អាវុធមួយ បានប៉ុនប៉ងប្លន់យន្តហោះដឹកប្រាក់មួយដែលបម្រុងយកទៅកាន់ធនាគារទីក្រុងនានា ។ ក្រុមនេះបានយកឈ្នះឆ្នាំសន្តិសុខ ហើយចូលទៅដល់ផ្លូវរត់នៅពេលដែលយន្តហោះនេះ កំពុងចុះចតនៅមុនបាញ់ទៅលើអាកាសយានិក ដើម្បីបញ្ឈប់យន្តហោះនេះ ។

ប៉ូលីសសហព័ន្ធ ដែលបាននឹងកំពុងធ្វើការស៊ើបអង្កេតក្រុមនេះអស់ពេល៣ឆ្នាំ មកហើយនឹងកំពុងរង់ចាំ ពួកគេនោះបានបាញ់តទៅវិញ ។ ជាសរុបសមាជិក៦នាក់ នៃក្រុមប្រដាប់អាវុធនេះបានស្លាប់, ម្នាក់រងរបួសនិងឃុំឃាំង ៤នាក់ទៀត ។
ពួកអាជ្ញាធរបាននិយាយថា គ្មានប៉ូលីសណាមួយមានគ្រោះថ្នាក់ទេ ហើយគ្មានប្រាក់ណាមួយនៅលើយន្តហោះនោះ ត្រូវបានគេលួចឡើយក្នុងអំឡុងការប្រយុទ្ធគ្នានេះ ។

អាកាសយានិកបានរងរបួស នឹងត្រូវបានយកទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនេះ ហើយគេនិយាយថា ស្ថិតនៅក្នុងស្ថានភាពល្អ ។ ពួកអាជ្ញាធរបានរកឃើញកាំភ្លើងស្វ័យប្រវត្តិ ​AK47 ចំនួន៦ ដើម ព្រមទាំងកាំភ្លើងខ្លី មួយដើម ដែលគេបានប្រើនៅក្នុងការប៉ុនប៉ងប្លន់នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )