ចិនផ្សាយផែនការ៥ឆ្នាំស្តីពីយុទ្ធសាស្ត្រធ្វើឱ្យទីជនបទមានភាពក្លៀវក្លា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៨ — ប្រទេសចិនបានផ្សាយផែនការ៥ឆ្នាំ ស្តីពីយុទ្ធសាស្ត្រធ្វើឱ្យក្លៀវក្លាជនបទរបស់ខ្លួនជាការធ្វើបែបនេះ របស់ខ្លួនលើកដំបូង ដោយធ្វើការរៀបចំនូវគម្រោងកម្មវិធី និងសកម្មភាពយ៉ាងសំខាន់មួយចំនួន ។

ផែនការនេះត្រូវបានផ្សាយដោយគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ( CPC ) និងក្រុមប្រឹក្សារដ្ឋ ។ ផែនការនោះបាននិយាយថា យុទ្ធសាស្ត្រធ្វើឱ្យទីជនបទក្លៀវក្លា គឺជាភារកិច្ចប្រវត្តិសាស្ត្រយ៉ាងសំខាន់មួយ សម្រាប់ការធានានូវជោគជ័យផ្តាច់ព្រាត់មួយនៅក្នុងការកសាងសង្គម ដែលមានវិបុលភាពជាមធ្យមមួយក្នុងគ្រប់ទិដ្ឋាភាពទាំងអស់ ព្រមទាំងការកសាងយ៉ាងពេញលេញប្រទេសសង្គមនិយមទំទើបមួយ ។

ឯកសាងនោះគូសបញ្ជាក់នូវភារកិច្ចយ៉ាងសំខាន់សម្រាប់រយៈពេលពីឆ្នាំ ២០១៨ ដល់២០២២ឆ្ពោះទៅរក គោលដៅជាយុទ្ធសាស្ត្រទាំងស្រុង នៃការកសាងតំបន់ជនបទដែលមានពាណិជ្ជកម្មរីកលូតលាស់,បរិយាកាស រស់នៅគួរជាទីពេញចិត្ត, សង្គមដែលចេះគួរសមនិងគោរពគ្នា , អភិបាលកិច្ចដែលមានប្រសិទ្ធភាព ព្រមទាំងវិបុល ភាព ។

ដោយផ្តោតទៅលើកត្តាមនុស្ស, ដីនិងមូលនិធិនោះផែនការនេះនឹងធ្វើការរៀបចំលើការបង្កើនល្បឿនការ ងារ ដើម្បីផ្តល់លំនៅដ្ឋានទីក្រុងអចិន្ត្រយ៍ដល់ប្រជាជនជនបទ ដែលចូលទៅកាន់ទីក្រុងនានា, ពង្រឹងការគាំទ្រ ទេពកោសល្យសម្រាប់ការធ្វើឱ្យក្លៀវក្លាទីជនបទ , ធានាការផ្គត់ផ្គង់ដីសម្រាប់ការអនុវត្តយុទ្ធសាស្ត្រនេះ , ការធ្វើឱ្យមានបែបផ្សេងៗគ្នាប្រភពនៃការធ្វើវិនិយោគ, ការធ្វើឱ្យប្រសើរការគាំទ្រខាងហិរញ្ញវត្ថុ ព្រមទាំងភារកិច្ចដទៃទៀត។ យុទ្ធសាស្ត្រធ្វើឱ្យទីជនបទមានភាពក្លៀវក្លានេះត្រូវបានលើកឡើងនៅឯសមាជជាតិ CPC លើកទី១៩ កាលពីឆ្នាំកន្លងទៅ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )