សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាត អ.ស.ប នៅទីក្រុងញូវយ៉ក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីទៅចូលរួម​កិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

អញ្ជើញជូនដំណើរសម្តេច​និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ​នៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

រូបថត៖ ខឹម សុវណ្ណារ៉ា