សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀម​ក្រំជាទីបំផុតនេះ ជាមួយក្រុមគ្រួសារ រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជនវៀតណាម ដែលបានបាត់បង់គ្រួសារ និងថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើមរបស់ខ្លួន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បួងសួងសូមឱ្យវិញ្ញាណក្ខន្ធឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅសោយសុខ នាសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ប៉ាល់ សុង