ប្រទេសចិន៖ ខ្លួនគាំទ្រកិច្ចពិភាក្សាគ្នារបស់កូរ៉េទាំងពីរ ស្តីអំពីការបញ្ចប់ការប្រកាសសង្រ្គាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសចិនបាននិយាយថា ខ្លួនគាំទ្រនូវកិច្ចពិភាក្សាគ្នា​ដែល​កំពុង​បន្ត ស្តីអំពីការបញ្ចប់សង្គ្រាមកូរ៉េ​ឆ្នាំ​១៩៥០-៥៣ ជាធម្មតា ដោយអះអាងថា​ ទីក្រុង​ប៉េកាំង​នឹងចូលរួមនៅក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងយ៉ាងសកម្មមួយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅឯសន្និសីទ​សារព័ត៌មានមួយដោយសង្ខេបថា ទីក្រុងប៉េកាំងគាំទ្រទីក្រុងវ៉ាស៊ីងតោន និងកិច្ចខិតខំប្រឹង​ប្រែង​នានារបស់ទីក្រុង ព្យុងយ៉ាង​ ក្នុងការស្ថាបនានូវទំនុកចិត្ត​ ហើយនឹងនាំទៅដល់ការធ្វើមិន​ឱ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីប កូរ៉េ។

អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា ជាការចូលរួមមួយសម្រាប់ប្រទេសនៃកិច្ចព្រម​ព្រៀង​ឈប់បាញ់ ទីក្រុងប៉េកាំងនឹងដើរតួនាទីរបស់ខ្លួន​ នៅក្នុងការស្ថាបនាសន្តិភាពជា​អចិន្រ្តៃយ៍​នៅលើឧបទ្វីបកូរ៉េ។ ប្រធានាធិបតីកូរ៉េខាងត្បូង​លោក មូន ចា-អ៊ីន​ និងប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានធ្វើកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទ កន្លែងដែលពួកគេបានពិភាក្សាគ្នាលម្អិត ស្តីអំពី​សក្កតានុពលនៃការប្រកាសបញ្ចប់សង្រាមមួយ។

​ លោក ត្រាំ បាននិយាយថា កិច្ចប្រជុំ​កំពូល​លើកទី២របស់លោក​ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ទំនងជានឹងត្រូវបានធ្វើ​ឡើង​នាពេលឆាប់ៗខាងមុខនេះទៀត៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )