មហាសន្និបាតសហជីពពាណិជ្ជកម្មវៀតណាមលើកទី ១២ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ២៥ ខែកញ្ញា មហាសន្និបាតលើកទី ១២ របស់សម្ព័ន្ធសហជីព ការងារវៀតណាម (VGCL) សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិឆ្នាំ ២០១៨-២០២៣ ដែលមានសមាជិកចូលរួមចំនួន ១៦១រូប។

នៅមុននេះ សន្និបាតសហជីពបានអនុម័តទៅលើបទបញ្ញត្តិ និងទម្រង់នៃការបោះឆ្នោត និងគម្រោងស្តីពីបុគ្គលិកលក្ខណៈសម្រាប់ក្រុមប្រឹក្សាភិបាល VGCL លើកទី ១២ (អាណត្តិឆ្នាំ ២០១៨-២០២៣) ព្រមទាំងបានបោះឆ្នោតទៅលើបញ្ជីឈ្មោះអ្នកដែលបានណែនាំសម្រាប់ក្រុមប្រឹក្សាភិបាលនេះ។ នៅថ្ងៃដដែលនេះ ក្រុមប្រឹក្សាភិបាលថ្មីបានរៀបចំសន្និសីទលើកដំបូងរបស់ខ្លួន។

សន្និបាត VGCL លើកទី ១២ បានរៀបចំធ្វើនៅទីក្រុងហាណូយ កាលពីថ្ងៃទី ២៤ ខែកញ្ញា ដោយមានការចូលរួមពីគណៈប្រតិភូប្រមាណ ៩៥០រូប ដែលជាតំណាងឱ្យសហជីពការងារជាន់ខ្ពស់ជាង ១០លាននាក់នៅទូទាំងប្រទេស។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលជាពិធីដ៏ធំមួយរបស់វណ្ណៈពលករ និងស្ថាប័នសហជីពរបស់វៀតណាម ដែលកំណត់នូវបញ្ហាសំខាន់ៗទាក់ទងនឹងបុគ្គលិក និងសកម្មភាពសហជីពក្នុង រយៈពេលប្រាំឆ្នាំខាងមុខ។

មហាសន្និបាតនេះគ្រោងនឹងពិភាក្សា និងអនុម័តទៅលើរបាយការណ៍ផ្សេងៗរបស់ VGCL រួមទាំងការពិនិត្យឡើងវិញនូវការអនុវត្តសេចក្តីសម្រេចរបស់សហជីពអាណត្តិទី ១១ នៃរយៈពេលប្រាំឆ្នាំកន្លងមកនេះ និងបេសកកម្មសម្រាប់អាណត្តិឆ្នាំ ២០១៨-២០២៣ ព្រមទាំងវិសោធនកម្មធម្មនុញ្ញសហជីពវៀតណាម។

អ្នកចូលរួមទាំងអស់នឹងធ្វើការងារដើម្បីអនុម័តសេចក្តីសម្រេចមហាសន្និបាតលើកទី ១២ ដោយមានបេសកកម្ម ដំណោះស្រាយ និងភាពជោគជ័យសម្រាប់អាណត្តិឆ្នាំ ២០១៨-២០២៣ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)