ប្រធានាធិបតីហ្វីលីពីនលោកឌុយទែតេបន្តទទួលបាននូវការជឿទុកចិត្តអំពីប្រជាជន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៦.០៩.១៨)

ហ្វីលីពីន៖ យោងតាមការស្ទង់មតិឯករាជ្យមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថាប្រធានាធិបតីហ្វីលីពីនលោក រូដី្រហ្គូ ឌុយទែតេ នៅតែបន្តទទួលបានការទុកចិត្តនិងចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រជាជនហ្វីលីពីន ។

ការស្ទង់មតិដោយក្រុមហ៊ុនផល់អេសៀ (Pulse Asia Inc.) ដែលធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧
ខែកញ្ញាបានបង្ហាញថា ៧៥ ភាគរយនៃជនជាតិហ្វីលីពីនក្នុងចំនួន ១៨០០ នាក់ដែលមានអាយុចាប់ពី ១៨
ឆ្នាំឡើងទៅនៅទូទាំងប្រទេសគាំទ្រអំពីវិធីដែលលោក ឌុយទែតេ គ្រប់គ្រងប្រទេស។
ការស្ទង់មតិនេះបានបង្ហាញបន្ថែមទៀតថា ៧២ ភាគរយនៃអ្នកដែលត្រូវបានស្ទាបស្ទង់មតិនៅតែជឿជាក់លើមេដឹកនាំរូបនេះ។

សូមបញ្ជាក់ផងដែរថាលោក ឌុយទែតេ បានទទួលតំណែងជាប្រធានាធិបតីនៅក្នុងខែមិថុនាឆ្នាំ ២០១៦
។លោកបានប្តេជ្ញានឹងលុបបំបាត់អំពើពុករលួយព្រមទាំងធ្វើឱ្យប្រសើរឡើងវិញនូវច្បាប់និងបទបញ្ជានៅក្នុងប្រទេសហ្វីលីពីនដោយការធ្វើសង្គ្រាមប្រឆាំងនឹងឧក្រិដ្ឋជននិងភេរវជន។