សម្តេចតេជោហ៊ុនសែនដឹកនាំគណៈប្រតិភូកម្ពុជាទៅគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត និង លោក អ៊ូ កាណែល៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ ដើម្បីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៨។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញនិវត្តន៍មកកម្ពុជាវិញ នៅរសៀលថ្ងៃដដែលនេះ។